កម្ពុជា និង​កោះ​ហ្គាំ​នឹង​ត្រូវ​លេង​ទឹកដី​កណ្ដាលនៃ​វគ្គ​ជម្រុះ​ជើងឯក​អាស៊ី​នៅ​បា​រ៉ែ​ន​

2021/08/05 06:42:49 pm        139

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​លេង​វគ្គ​ជម្រុះ Play-Off នៃ​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី​ឆ្នាំ​២០២៣ នៅ​ប្រទេស​ចិន ជាមួយ​ក្រុម​កោះ​ហ្គាំ​លើ​ទឹកដី​កណ្ដាល​ទាំង ២​ជើង​នៅ​ប្រទេស​បា​រ៉ែ​ន ក្រោយ​ការសម្រេច​របស់​គណៈកម្មកា​រ​ប្រកួត​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីប​អាស៊ី ​(AFC) បន្ទាប់ពី​មាន​ការរីក​រាលដាល​ខ្លាំងនៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​ទាំងពីរ។ នេះ​បើតាម​ការប្រកាស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២១។​

​យោងតាម​ការជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​បញ្ជាក់ថា ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា និង​កោះ​ហ្គាំមានការ​រីក​រា​ដាល​ខ្លាំង​ធ្វើ​ឲ្យ​ការធ្វើដំណើរ​ទៅមក និង​ចេញចូល​មានការ​លំបាក ដូច្នេះ​គណៈកម្មការ​ប្រកួត​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី បានសម្រេច​រៀបចំ​ការ​ប្រកួតរវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​កោះ​ហ្គាំនៅ​ប្រទេស​បា​រ៉ែ​នសម្រាប់​ការប្រកួត​វគ្គ​ជម្រុះ AFC Asian Cup 2023 Play-Off ដើម្បី​ឡើងទៅ​កាន់​វគ្គ​ជម្រុះ​ជុំ​ទី៣។​

​ចំពោះ​កម្មវិធី​ប្រកួត Play-Off រវាង​ក្រុម​ទាំងពីរនឹងធ្វើ​ឡើង​ទាំង ២​ជើងនៅ​កីឡដ្ឋាន Khalifa Sport City នា​ប្រទេស​បា​រ៉ែ​នដោយ​ជើង​ទី​១ ត្រូវ​ប្រកួត​នា​ថ្ងៃទី​០៩ ខែតុលា ខណៈ​ជើង​ទី​២ ប្រកួត​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ ខាងមុខ ហើយ​ក្រុម​ទទួលបាន​ជ័យជម្នះនឹង​ឡើងទៅ​វគ្គ​ចែក​ពូ​លនៃ​វគ្គ​ជម្រុះ​ជុំ​ទី​៣ ដែល​កំពុងមាន​បេក្ខភាព ២២​ក្រុម​កំពុង​ឈរ​ចាំ។ រីឯ​បេក្ខភាព​ប្រកួត​វគ្គ Play-Off ដើម្បី​ប្រជែង​កៅអី​វគ្គ​ចែក​ពូ​ល​ជុំ​ទី​៣ មួយ​ប្រកួត​ទៀតគឺជា​ការជួបគ្នា​រវាង​ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី និង​ក្រុម​ឆាយ​នី​ស​តៃប៉ិ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm