សម្តេចធិបតី៖ អ.វ.ត.ក ជាមេរៀនឲ្យអន្តរជាតិធានាថា ពិភពលោកគ្មានអំពើប្រល័យពូជសាសន៍បន្តទៀត

2024/05/20 05:34:58 pm        345

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា ដែលហៅកាត់ថា អ.វ.ត.ក បាននាំជាមេរៀនឲ្យសហគមន៍អន្តរជាតិធានាថាពិភពលោកលែងមានសោកនាដកម្មពីអំពើប្រល័យពូជសាសន៍បន្តទៀតនោះឡើយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ការស្វែងរកយុត្តិធម៌ ​ដែលមានការ​ទទួល​ស្គាល់​ដោយអន្តរជាតិ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្កើតប្រវត្តិសាស្ត្ររួមនៃអំពើ​ប្រល័យ​ពូជសាសន៍សម្រាប់ទាំងអស់គ្នា ដោយមិនប្រកាន់និន្នាការនយោបាយនោះឡើយនេះ ជាមូលហេតុដ៏ចម្បងបំផុតដែលបានធ្វើឱ្យសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គាំទ្រឲ្យមានការបង្កើតនូវសាលាក្តីខ្មែរក្រហមនេះតាមរយៈ ច្បាប់របស់កម្ពុជា កាលពីឆ្នាំ២០០១នោះ។

សម្តេចធិបតី បានលើកឡើងទៀតថាថ្នាក់ដឹកនាំ និងសង្គមកម្ពុជា ​បានទទួលស្គាល់ថា សាលក្រម​របស់ អ.វ.ត.ក នឹងជួយចូលរួមពង្រឹងមូលដ្ឋាននៃការពិត និងជួយផ្ដល់យុត្តិធម៌​បន្ថែមទៀត ​សម្រាប់​ប្រជាជាតិកម្ពុជា ព្រមទាំងនឹងចូលរួមជួយ​ព្យាបាល​ស្នាម​របួស​របស់អ្នកនៅរស់រានមានជីវិត និង​ជួយកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ។

សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា« អង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជា​បាន​បង្ហាញពីការប្រកាន់ភ្ជាប់នូវគោលការណ៍នៃការទទួលខុសត្រូវដើម្បីការពារហើយការដែលអ.វ.ត.ក មានលក្ខណៈជាសាលាក្ដីកូនកាត់ ដោយគាំទ្រដោយអង្គការសហប្រជាជាតិ ក៏បានអនុញ្ញាតឱ្យ អ.វ.ត.ក នាំយកមេរៀនសំខាន់ៗទាំងនេះ ​ផ្ដល់ទៅឱ្យសហគមន៍អន្តរជាតិ ដើម្បីធានាថា ពិភពលោកលែង​មានសោកនាកម្មពីអំពើប្រល័យពូជសាសន៍​ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ និងការបោសសម្អាតពូជសាសន៍ទៀតនោះឡើយ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        38
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm