កម្ពុជាប្រារព្ធទិវាជាតិនៃការចងចាំនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក

2024/05/20 06:29:26 pm        162

គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ រួមទាំង​ប្រជាពលរដ្ឋ​ជា​អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងយុវជនក្នុងសង្គមបច្ចុប្បន្ន បាន​ជួប​ជុំប្រារព្ធទិវាជាតិនៃការចងចាំ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤នេះ។

ជារៀងរាល់ឆ្នាំ ទិវាជាតិនៃការចងចាំតែងប្រារព្ធឡើង ពិសេស​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ​ដែល​បន្សល់​ទុក​ដោយ​របបប្រល័យពូជសាន៍ខ្មែរក្រហម។ ជាក់ស្ដែងទិវាជាតិនៃការចងចាំ នៅឆ្នាំ ២០២៤នេះ គណៈ​អចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំ​ការ​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ និងមាន​ការ​ចូលរួមពីប្រជាពលរដ្ឋជាអ្នករស់រាន​មាន​ជីវិត​ពីរបបប្រល័យពូជសាស​ន៍​ខ្មែរ​ក្រហម និងយុវជនក្នុងសង្គមបច្ចុប្បន្ន។

ការ​ប្រារព្ធទិវាជាតិនៃការចងចាំនៅថ្ងៃនេះ ក៏មានការរៀបចំពិធីតាមបែបសាសនាដើម្បីបង្សុកូល រាប់​បាត្រ ព្រះសង្ឃចំនួន ១០៨ អង្គ ឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ដែល​បាន​ស្លាប់​បាត់​បង់ជីវិតក្នុង របបប្រល័យពូជសាសន៍។ លើសពីនេះ គឺមានការសម្ដែងឈុតឆាក នូវសោក​នាដ​កម្ម​ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមផងដែរ។

ក្នុង​ការចូលរួមនៅថ្ងៃនេះដែរ សម្រាប់អ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ បាន​លើក​ឡើង​ថារបប ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ជាការចងចាំ​ដែល​មិន​អាច​បំភ្លេច​បា​នទោះ​កន្លង​ទៅ​ច្រើន​ឆ្នាំ​យ៉ាង​ណាក្ដី។ ពួកគាត់នៅតែចងចាំភាពវេទនា ភាពភ័យខ្លាច ភាពអត់ឃ្លាន ទារុណកម្ម និងការ​បាត់បង់​សមាជិកគ្រួសារ ដែលបានកើតឡើងក្នុងរបបនោះ។ ភ្ជាប់ជាមួយការចងចាំនេះដែរ ពួក​គាត់​សូម​ដឹងគុណជានិច្ចដល់សម្ដេច តេជោ ហ៊ុន សែន និងការពលីរបស់កងកម្លាំង ដែលបាន​រំដោះ​កម្ពុជា ចេញពីរបបខ្មៅងងឹត និងនាំមកជីវិតថ្មី សុខសន្តិភាព ការអភិវឌ្ឍមកទល់​បច្ចុប្បន្ន។

ក្នុងឱកាសនោះ ក្រៅពីវត្តមានមនុស្សវ័យចាស់ជាអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ គឺ​មានវត្តមានយុវជនចូលរួមក្នុងទិវាជាតិនៃការចងចាំនេះផងដែរ។ ពួកគេជាយុវជន លើក​ឡើង​ដែរ​ថា ទោះពួកគេកើតពុំទាន់របបខ្មៅងងឹតនោះក្ដី តែពួកគេជាអ្នក​ទទួល​ផល​រស់​នៅ​ក្នុង​សង្គ​ម​សុខ​សន្តិភាព ដែលកម្ពុជាបានមកដោយលំបាក។ ពួកគេបានប្ដេជ្ញាថែរក្សា សុខសន្តិភាព ការ​អភិវឌ្ឍ និងសង្គមជាតិមួយនេះឱ្យបានគង់វង្សជាដាច់ខាត ក្នុងនាមជាយុវជន ជាអ្នកបន្តវេន។

សូមជម្រាបថា ថ្ងៃ ២០ ឧសភានេះជាថ្ងៃទិវាជាតិ នៃការចងចាំដែ​ល​ជាថ្ងៃ​ប្រជាជន​កម្ពុ​ជា​គ្រប់​ៗរូ​បចង​ចាំមិ​នអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបាន​ស្លាប់​បាត់​បង់​ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        2
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        142
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm