NEA ពង្រីកការផ្សព្វផ្សាយព័ត៌មានការងារតាមបណ្តាខេត្ត ដើម្បីលើកកម្ពស់វិស័យ​ការងារដល់ពលរដ្ឋ

2024/05/20 06:37:36 pm        146

គិតមកដល់ពេលនេះ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែ​បន្តសកម្មភាព​ចុះផ្សព្វផ្សាយ​ឱកាស​ការងារ​នៅ​តាម​សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា។ បន្ថែមពីនេះ ក៏បានចុះផ្សព្វ​ផ្សាយ​នៅ​តាម​បណ្តា​រាជធានី ខេត្ត ដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូចជាការនាំយក​ឱកាសការងារ​ឲ្យ​កាន់​តែ​ខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ។

មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅព្រឹកថ្ងៃទី២០ ឧសភា ឆ្នាំ២០២៤នេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ថ្ងៃនេះមជ្ឈមណ្ឌលការងារចល័តចំនួន២ បានចេញដំណើរទៅកាន់ខេត្តសៀមរាប ដើម្បី​ផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូចជាការនាំយកឱកាសការងារជាច្រើនកន្លែងដល់យុវជន និង​អ្នក​ស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។

មន្រ្តីដដែលនេះ បានឲ្យដឹងទៀតថា ក្រៅពីផ្សព្វផ្សាយព័ត៌មានការងារនេះដែរ ក៏នឹង​មាន​រៀបចំ​សិក្ខា​សាលា​ស្តីពី៖ "ការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ" និងផ្សព្វផ្សាយកម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន ១,៥លាននាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន និងទៅអនាគត។

យោងតាមកាលវិភាគរបស់មជ្ឈមណ្ឌលការងារចល័ត NEA ការផ្សព្វផ្សាយ​ឱកាស​ការងារ​នៅ​តាម​សាកល​វិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា សម្រាប់ថ្ងៃទី២១ ខែឧសភាស្អែកនេះ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ , សាកលវិទ្យាល័យអាស៊ី អឺរ៉ុប , វិទ្យាស្ថានជាតិសង្គមកិច្ច , សាកលវិទ្យាល័យធនធានមនុស្ស និងសាកលវិទ្យាល័យកម្ពុជា។

សូមបញ្ជាក់បន្ថែមថា ក្រៅពីការងារចុះផ្សព្វផ្សាយខាងលើនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹង​បន្ត​រៀបចំវេទិកាការងារ ពិព័រណ៍ការងារ និងកិច្ចសម្ភាសការងារជាប្រចាំ ដើម្បីបង្កើត​ជា​កន្លែង​ជួប​ជុំគ្នាដោ​យងាយស្រួលរវាងអ្នកស្វែងរកការងារធ្វើ និងនិយោជក​ដែល​កំពុង​ត្រូវ​ការ​ជ្រើសរើស​បុគ្គលិក អាចពិភាក្សា និងស្វែងយល់អំពីតម្រូវការជំនាញនៅក្នុងទីផ្សារការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        67
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        57
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm