សាលាTVETមួយចំនួនបានរៀបចំប្រឡងតេស្តសមត្ថភាពសិស្សបញ្ចប់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកម្រិតC1

2024/05/20 07:05:26 pm        278

នៅថ្ងៃទី២០ ខែឧសភានេះ បណ្តាសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈTVET របស់​ក្រសួង​ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំប្រឡង​ធ្វើ​តេស្ត​សមត្ថភាព​សិស្ស​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសកម្រិត១ C1 នៃកម្មវិធីការផ្តល់​អាហា​រូបករណ៍​រាជ​រដ្ឋាភិបាល សម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជន ១លាន៥សែននាក់។

សិស្សានុសិស្សនៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ PPI បានថ្លែងប្រាប់ BTV ថា ក្រោយ​ពី​ពួក​គេ​បានរៀនទ្រឹស្តី និងការអនុវត្តផ្ទាល់នៅក្នុងសាលា ព្រមទាំង​បាន​រៀន​ធ្វើ​ការងារ​ហាត់​ការ​នៅ​ក្រុមហ៊ុន នៅក្នុងកម្មវិធីផ្តល់អាហារូបករណ៍រាជរដ្ឋាភិបាល ១,៥ លាននាក់ បានរយៈពេ​ល៤​ខែ​មក ពួកគេអាចមានសមត្ថភាពមានជំនាញមួយច្បាស់លាស់។ ដូច្នេះនៅ​ថ្ងៃ​នេះ​ពួក​គេបាន​ចូល​ប្រឡង​សញ្ញាបត្រកម្រិត១ C1 ដើម្បី បញ្ចប់ការសិក្សា និងបន្តទៅស្វែង​រក​ការងារ​ធ្វើ​នា​ពេល​នៅ​ពេល​ខាង​មុខ។

លោក មែ សុមាលី តំណាងវិទ្យាស្ថាន PPI ថ្លែងថា នៅថ្ងៃនេះ សាលា PPI បានបើក​ការ​ប្រឡង​ធ្វើ​តេស្ត​សមត្ថភាពបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកម្រិត១ សម្រាប់សិស្ស​ដែល​បាន​ជ្រើស​រើស​ពេលសិក្សាចំនួន៤ខែ ហើយនៅក្នុងដំណើរការប្រឡងតេស្តវាយតម្លៃសមត្ថភាពនេះ គឺ​មានការចូលរួមសង្កេតការណ៍ផ្ទាល់ពីក្រសួងការងារ និងក្រុមហ៊ុននានា ដែល​មាន​តម្រូវ​ការ​បុគ្គលិក កម្មករនិយោជិកចូលហាត់ការ និងធ្វើការងារផងដែរ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បា​ន​ថ្លែងថា សម្រាប់គោលដៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែឧសភានេះ គឺមានសាលា TVET ចំនួន​២ រួមមាន៖ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ PPI និងវិទ្យាស្ថានសហគ្រិន និង​នវា​នុវត្តន៍ NIEI បានបើកការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកម្រិត C1 ហើយ​ព្រម​ជាមួយ​គ្នានេះ ឯកឧត្តម ក៏បានអំពាវនាវឲ្យយុវជននានាទៀត ជាពិសេសយុវជនមកពីគ្រួសារក្រី និង​គ្រួសារងាយរងហានីភ័យ សូមនាំគ្នាចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ និងបច្ចេក​ទេស​នៅ​តាម​បណ្តា​សាលា TVET ងាយស្រួលរកការងារឆាប់បានធ្វើ និងស្របពេល​រាជ​រដ្ឋាភិបាល​កំពុង​អនុវត្ត​គោល​នយោបាយផ្តល់អាហារូបករណ៍ ផ្តល់ការបណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ដោយ​មិន​មាន​គិត​ថ្លៃ​ជូនយុវជនចំនួន១លាន៥សែននាក់៕ អត្ថបទ ស៊ុមសុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        181
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm