រដ្ឋមន្ត្រីអ៊ីស្រាអែល រិះគន់ផែនការរបស់អេស្ប៉ាញ ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

2024/05/20 07:46:13 pm        87

នៅក្នុងទីក្រុងម៉ាឌ្រីដ រដ្ឋមន្ត្រីអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានរិះគន់ផែនការរបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយនិយាយថា ការធ្វើបែបនេះ នឹង ផ្តល់ «រង្វាន់» ដល់ការវាយប្រហារដែលធ្វើឡើងដោយក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល។

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការជនភៀសខ្លួនរបស់អ៊ីស្រាអែល លោក Amichai Chikli បាននិយាយនៅក្នុងកិច្ចប្រជុំនៃមេដឹកនាំស្តាំនិយមសកលនៅទីក្រុងម៉ាឌ្រីដ ដែលរៀបចំដោយគណបក្ស Vox របស់ប្រទេសអេ ស្ប៉ាញ។

លោកបានថ្លែងប្រាប់កិច្ចប្រជុំនោះថា៖«ជាអកុសល នាយករដ្ឋមន្ត្រីអេស្ប៉ាញបច្ចុប្បន្ន លោក Sanchez ជឿថា ប៉ាឡេស្ទីន គួរតែទទួលបានរង្វាន់សម្រាប់ការសម្លាប់រង្គាលដែលនេះ គឺជាពេលវេលា ដើម្បីផ្តល់ឲ្យ ពួកគេនូវរដ្ឋមួយ»។

អេស្ប៉ាញ គឺជាប្រទេសមួយក្នុងចំណោមអ្នករិះគន់ខ្លាំងបំផុតរបស់អឺរ៉ុបចំពោះការវាយលុក នៅតំបន់ហ្កា ហ្សារបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានបើកការវាយប្រហារយ៉ាងសាហាវរបស់ពួកគេ ទៅកាន់អ៊ីស្រាអែលភាគខាងត្បូង។

កាលពីខែមីនា លោក Sanchez បាននិយាយថា អេស្ប៉ាញ និងអៀរឡង់ រួមជាមួយស្លូវេនី និងម៉ាល់តា បានយល់ព្រមចាត់វិធានការដំបូងរបស់ពួកគេឆ្ពោះទៅរកការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាមួយអ៊ីស្រាអែល ដោយមើលឃើញថា ដំណោះស្រាយរដ្ឋពីរ មានសារៈសំខាន់សម្រាប់សន្តិភាពយូរអង្វែង។

នាយករដ្ឋមន្រ្តីសង្គមនិយមរូបនេះ គ្រោងនឹងប្រកាសនៅថ្ងៃពុធអំពីកាលបរិច្ឆេទដែលម៉ាឌ្រីដ នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនរួមជាមួយដៃគូសហភាពអឺរ៉ុបមួយចំនួន។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm