មនុស្សជាច្រើនមកពីប្រទេសនៅអឺរ៉ុប ចូលរួមបាតុកម្មនៅទីក្រុងប្រ៊ុចសែល អំពាវនាវឱ្យមានបទឈប់បាញ់នៅហ្កាហ្សា

2024/05/20 08:21:17 pm        190

ក្រុមបាតុកររាប់ម៉ឺននាក់ មកពីបណ្តាប្រទេសនានានៅអឺរ៉ុប បានចូលរួមធ្វើបាតុកម្មនៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់នៅក្នុងតំបន់ហ្កាហ្សា។ ដោយការស្រែកពាក្យស្លោកដូចជា «បញ្ឈប់ប្រល័យពូជសាសន៍នៅប៉ាឡេស្ទីន» «តស៊ូ» និង «សាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន» ក្រុមបាតុករ បានដង្ហែរបាតុកម្មពីស្ថានីយ៍ ហ្គែ ឌូណត(Gare du Nord) ទៅកាន់ទីលាន Jean Rey ទីស្នាក់ការអឺរ៉ុប។

បាតុកម្ម ដែលត្រូវបានរៀបចំដោយសម្ព័ន្ធអង្គការសង្គមស៊ីវិល រួមមានសមាគមបែលហ្សិក-ប៉ាឡេស្ទីន អង្គការឆ័ត្រនិយាយភាសាបារាំងនិងហូឡង់ និងសមូហភាពប៉ាឡេស្ទីន Beitna បានទាក់ទាញអ្នកចូលរួមប្រហែល ៤០.០០០នាក់។

អ្នករៀបចំ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ មានចំណាត់ការបន្ទាន់ ដើម្បីធានាបានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការពារជនស៊ីវិល និងដោះលែងចំណាប់ថ្នូរ។ ពួកគេក៏បានទាមទារឱ្យបញ្ចប់ការបិទផ្លូវនៅតំបន់ហ្កាហ្សា និងបង្កើនលទ្ធភាពដំណើរការជំនួយមនុស្សធម៌សម្រាប់ដែនដីប៉ាឡេស្ទីន។

លោក ក្រេកហ្គ័ររី ម៉ៅហ្សេ(Gregory Mauze) អ្នកនាំពាក្យសមាគមបែលហ្សិក-ប៉ាឡេស្ទីន បាននិយាយថា សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៊ីស្រាអែល ហើយមានសម្ពាធយ៉ាងសំខាន់ក្នុងការដើរតួនាទីយ៉ាងសកម្ម និងបញ្ចប់នូវអ្វីដែលស្ថាប័នអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលកាន់តែច្រើនកំពុងចាត់ទុកថា ជាអំពើប្រល័យពូជសាសន៍។

បាតុកម្មនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក គឺជាបាតុកម្មទ្រង់ទ្រាយធំលើកទីប្រាំមួយ នៅក្នុងប្រទេសបែលហ្សិក ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣។

អ្នករៀបចំ បានបង្ហាញក្តីសង្ឃឹមថា សម្ពាធអន្តរជាតិ នឹងជួយបញ្ចប់អរិភាព និងផ្តល់ជំនួយដែលត្រូវការច្រើនដល់ ប្រជាជនប៉ាឡេស្ទីន។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់នៃប្រជាជនប៉ាឡេស្ទីន ពីការវាយប្រហារដែលនៅបន្តរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានកើនឡើងដល់ ៣៥.៣៨៦ នាក់។


អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        40
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm