គ.ជ.ប៖ ៣ថ្ងៃនៃការឃោសនាបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុងប្រព្រឹត្តទៅ​ដោយការ​យោគយល់គ្នា

2024/05/20 08:39:51 pm        186

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា រយៈពេល ៤ថ្ងៃ​ដំណើរ​ការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយការយោគយល់ និងមិនមានអំពើហិង្សានោះទេ។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី២០ ខែ​ឧសភា ឆ្នាំ២០២៤ថា ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែ​ឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងបរិយាកាសល្អ និងមិន​មាន​បាតុភា​ព​ណាមួយ​បាន​កើត​ឡើង​ដែល​បង្កការ​រាំងស្ទះដល់ដំណើរការឃោសនានោះទេ។ ឯកឧត្តម បន្តថា ដំណើរការឃោសនា​នេះ​មិន​បាន​ប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ពោលគឺគណបក្សនយោបាយទាំង៥ បាន​ធ្វើសកម្មភាពឃោសនារកសំឡេង​គាំទ្រ​ទៅ​តាម​លទ្ធភាព​រៀងៗ​ខ្លួន​ដោយ​មិន​មាន​បង្ក​ជា​អំពើ​ផ្ទុយ​អំពី​ច្បាប់នោះទេ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការឃោសនាបោះឆ្នោតរយៈពេល៣ថ្ងៃនេះ មិនមាន​ពាក្យ​បណ្តឹង​ណាមួ​យបានប្តឹងមកទៅ ខណៈគ.ជ.ប នឹងបន្តតាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​សកម្មភា​ព​ឃោសនា​បោះឆ្នោតនឹងរហូតដល់ថ្ងៃបិទបញ្ចប់ គឺថ្ងៃទី២៤ ខែឧសភាខាងមុខ។

ទន្ទឹមនឹងបរិយាកាសនេះ អ្នកនាំពាក្យរូបនេះ បាន​អំពាវ​នាវ​ដល់​គណបក្ស​នយោបាយ​បន្ត​ភាព​ចាស់​ទុំ អនុវត្តតាមច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងបទបញ្ជា និងនីតិវិធី ជាពិសេស​ក្រម​សីលធ​ម៌​មានចែងក្នុងច្បាប់ស្តីពីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិ​ទី៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ និងមានអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់​ក្នុងមុខតំណែងសរុបនៅទូទាំងប្រទេសចំនួន ១១,៦២២នាក់។ ការបោះឆ្នោត​ខាង​មុខ​នេះ​មាន​គណបក្សនយោបាយចំនួន៥ចូលរួម រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្ស​ឆន្ទៈ​ខ្មែរ, គណបក្សកម្លាំងជាតិ, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        69
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        58
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm