កម្ពុជា នឹងបើកការប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ២០២៤

2024/05/20 11:29:45 pm        86

ភ្នំពេញ ៖ ក្រុមចម្រៀងជាពួកអន្តរជាតិមកពីបណ្តាប្រទេសអាស៊ានចំនួន៧ក្រុម នឹងមកចូលរួមប្រកួតប្រជែង កម្ពុជា២ក្រុម, ឥណ្ឌូនេស៊ី២ក្រុម, ម៉ាឡេស៊ី២ក្រុម, និងថៃឡង់ដ៍១ក្រុម ស្មើនឹង២៥០នាក់។

​ក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកួតចម្រៀងជាពួកអន្តរជាតិ លើកទី១ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៤ រៀបចំដោយ Interkultur All Dreams Cambodia គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នៅទីសី្តការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ ឯកឧត្តមបណ្ឌិត សំ សំអាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលត្រៀមរៀបចំព្រឹត្តិការណ៍ប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ បានថ្លែងអំរណគុណដល់អន្តរក្រសួង ដែលបានចូលរួម ជាពិសេសសន្និសីទ នឹងបានផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដែលពាក់ព័ន្ធទៅនឹងការប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១នេះ ដែលជាមោទនភាពរបស់ខ្មែរយើង។

លោកស្រី ឡូ រ៉ង់ តំណាងក្រុមហ៊ុនទេសចរណ៍ All Dream បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នៃការប្រកួតចម្រៀងជាពួកអន្តរជាតិលើកទី១ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងភ្នំពេញឆ្នាំ២០២៤នេះ នឹងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងចេរភាពផងដែរ ដោយចូលរួមចំនួន ៤ ចំណុចដូចខាងក្រោម៖ កាបូនអព្យាក្រឹត៖ ដានកាបូននឹងត្រូវបានគណនា និងបញ្ជាក់ដោយ EcoSolFrance ដើម្បីទូទាត់សងព្រឹត្តិការណ៍ទាំងមូល។ ការទិញឥណទានកាបូនស្តង់ដារមាស (Gold standard carbon) តាមរយៈក្រុមហ៊ុន Everland ដើម្បីគាំទ្រដល់ដែនជម្រកសត្វព្រៃកែវសីមា (Keo Seima Wildlife Sanctuary) ដែលជាគម្រោងមួយរបស់ក្រសួងបរិស្ថាន។ ទិញឥណទានប្លាស្ទិចដែលមានការបញ្ជាក់របស់ TONTOTON ។ TONTOTON គឺជាអង្គការមួយ ដែលចូលរួមចំណែកជួយប្រមូលប្លាស្ទីក នៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា។ បេសកកម្មរបស់ TONTOTON បាននិងកំពុងជួយប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទីក លំហូរប្លាស្ទីកចូលទៅក្នុងមហាសមុទ្រ ព្រមទាំងបាននិងកំពុងចូលរួមចំណែកពង្រឹងសហគមន៍ដែលងាយរងគ្រោះ និងកាត់បន្ថយភាពក្រីក្រ។ ចូលរួមចំណែក ជួយដល់កម្មវិធីរបស់អង្គការ Teuk Saat 1001 "ទឹកក្នុងសាលារៀន" ការផ្តល់ទឹកស្អាតដល់សិស្សសាលារាប់សែននាក់នៅតាមភូមិមួយចំនួន ដោយបរិច្ចាក៖ 2$ ក្នុងម្នាក់ សម្រាប់អ្នកចូលរួមប្រកួតទាំងអស់។ ការចូលរួមចំណែកក្នុងកម្មវិធី SIPAR “បណ្ណាល័យចល័ត” ដែលនាំយកសៀវភៅទៅជូនប្រជាពលរដ្ឋក្រីក្របានអាន នៅតាមទីតាំងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍន៍ការអាន ការអប់រំតាមរយៈការទទួលបានសៀវភៅ និងការប្រយុទ្ធប្រឆាំងនឹងអនក្ខរភាព។ បរិច្ចាក៖ 3$ ក្នុងម្នាក់ សម្រាប់អ្នកចូលរួមប្រកួតទាំងអស់។

ចំណែកលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន សូមចូលរួមគាំទ្រកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុន Interkultur All Dreams Cambodia ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដែលក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាបេក្ខជនមកចូលរួមប្រឡង ដោយគិតគូរលើកាបូន និងភ្ញៀវទេសចរណ៍បានចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានក្នុងប្រទេសកម្ពុជាផង ក៏ដូចជាជួយលើកកម្ពស់នូវវិស័យវប្បធម៌ទៅកាន់ឆាកអន្តរជាតិ ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលផ្តោតសំខាន់ទៅលើកំណើន សេដ្ឋកិច្ច សមធម៌ និងចីរភាពបរិស្ថាន និងអព្យាក្រឹតកាបូនក្នុងឆ្នាំ២០៥០។ ត្រង់ចំនុចនេះដែរលោកជំទាវ បានចាប់អារម្មណ៍ថា អ្វីដែលក្រសួងបរិស្ថាន នឹងចូលរួមជម្រុញអនុវត្តទៅតាមគោលនយោបាយ ក៏ដូចជាយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតទៅលើភាពស្អាត បៃតង និងចីរភាពបរិស្ថាន៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        374
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        400
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        508

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm