ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ៖ បច្ចេកវិទ្យាទំនើបជួយឲ្យដំណើរការបោសសម្អាតមីនកាន់តែប្រសើរឡើង

2024/05/20 11:39:37 pm        128

ភ្នំពេញ ៖ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីនបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីតម្រូវ ការបច្ចេកវិទ្យាក្នុងការងារបោសសម្អាតមីន និងគ្រាប់។ សិក្ខាសាលានេះ ប្រព្រឹត្តិទៅនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ

ក្រោមកិច្ចសហការរៀបចំដោយកម្មវិធីអភិវឌ្ឍន៍ និងស្រាវជ្រាវការបោសសម្អាតមីន មនុស្សធម៌ (HDR&D Program) នៃសហរដ្ឋអាមេរិក និងអាជ្ញាធរមីន ព្រមទាំងមានការចូលរួមពីលោកស្រី Aleks Zittle អនុប្រធានបេសកកម្មនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា, លោក Sean Burke កម្មវិធី HDR&D, តំណាងស្ថានទូតនៅកម្ពុជា, ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករដោះមីនជាតិ-អន្តរជាតិ។

ក្នុងសិក្ខាសាលានេះ លោក Sean Burke នាយកកម្មវិធី HDR&D បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងការគាំទ្រដល់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ ក៏ដូចជាការរួមចំណែករបស់កម្មវិធី HDR&D ចាប់តាំងពីឆ្នាំ ២០០៦ ក្នុងការគាំទ្រផ្តល់នូវសម្ភារបច្ចេកវិទ្យា សម្រាប់កិច្ចសហប្រតិបត្តិការដល់គ្រប់ប្រតិបត្តិករជាតិ-អន្តរជាតិនៅកម្ពុជា។

លោក Sean Burke បានទទួលស្គាល់នូវសមិទ្ធផលដ៏អស្ចារ្យរបស់កម្ពុជាសម្រាប់រយៈពេល ៥ឆ្នាំចុងក្រោយ លើវិស័យសកម្មភាពមីន ក្នុងនោះក៏មានការរួមចំណែកនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់សហរដ្ឋអាមេរិក ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ផងដែរ។ លោកបន្តទៀតថា ការរៀបចំសិក្ខាសាលានាថ្ងៃនេះ បានបង្ហាញពីប្តេជ្ញាចិត្កខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់សម្រាប់ការរាវរក និងកំទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌគ្រឿងផ្ទុះដទៃទៀត ជាពិសេសអាចកំណត់បានកាន់តែច្បាស់នូវប្រភេទសំណល់ជាតិផ្ទុះពីសង្រ្គាម។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការរៀបចំសិក្ខាសាលានេះ គឺបានបង្ហាញពីមិត្តភាព និងភាពជាដៃគូរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងនោះភាពជាដៃគូលើដំណើរការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានរួមចំណែកថវិកាប្រមាណ ២០៨ លានដុល្លារ ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា រួចមកហើយ។ ក្រៅពីនោះ សហរដ្ឋអាមេរិក ក៏បានគាំទ្រផ្តល់នូវសម្ភារបច្ចេកវិទ្យាទំនើបដល់មកកម្ពុជា ក្នុងការគោលដៅលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព សម្រាប់ការងារបោសសម្អាតមីន និងគ្រាប់ ដែលការបង្កើតបច្ចេកវិទ្យាបោសសម្អាតមីននេះ កម្មវិធី HDR&D បានជ្រើសយកប្រទេសកម្ពុជា ជាទីតាំងសម្រាប់ការសាកល្បង និងជាគោលដៅក្នុងការផលិតសម្ភារបច្ចេកវិទ្យាទាំងនេះ មុននឹងដាក់ឱ្យដំណើរការប្រើប្រាស់ទូទាំងពិភពលោក។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា បច្ចុប្បន្ននេះ វិស័យបច្ចេកវិទ្យាទំនើប បានដើរតួនាទីយ៉ាងសំខាន់លើគ្រប់វិស័យស្របនឹងសម័យឌីជីថល ដែលកំពុងប្រើប្រាស់ទូទាំងពិភពលោល។ ក្នុងនោះ ប្រទេសកម្ពុជា ជាប្រទេសឈានមុខគេ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ឯកឧត្តមទេសរដ្ឋមន្រ្តី ជឿជាក់ថា អ្នកដោះមីនកម្ពុជា ប្រមាណជាង ៥០០០នាក់ ដែលកំពុងបំរើបេសកកម្មនៅទីវាលផ្ទាល់ នឹងកាន់ទទួលបានសុខសុវត្ថិភាព និងលទ្ធផលល្អប្រសើរ។ ជាមួយនឹងការប្រើប្រាស់សម្ភារបច្ចេកវិទ្យាទំនើបនេះ នឹងធានាឲ្យដំណើរការនៃការងារបោសសម្អាតមីនឲ្យកាន់តែប្រសើរឡើង រហ័ស សុវត្ថិភាព តម្លៃទាប និងមានប្រសិទ្ធភាពខ្ពស់។

តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និងប្រជាជនសហរដ្ឋមន្រ្តី ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំ ហើយប្រទេសកម្ពុជា នៅតែបន្តត្រូវការគាំទ្រ និងរួមចំណែកពីសហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសជាមិត្តដទៃទៀត និងគ្រប់ដៃគូអភិវឌ្ឍន៍ លើវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ជឿជាក់យ៉ាងមុះមាំថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត យើងទាំងអស់នឹងអាចទទួលជោគជ័យក្នុងការដោះស្រាយបញ្ហាមីន ហើយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នឹងត្រូវបានកាត់បន្ថយជាអតិបរមា និងអាចឈានទៅលប់បំបាត់ចោលទាំងស្រុង នាពេលអនាគតដ៏ខ្លី៕ ដោយ ៖ ភារម្យ


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        100
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm