លោក Musk នឹងពិចារណាលើសំណើសុំឲ្យសាងសង់រោងចក្រអាគុយថរយន្តអគ្គិសនី នៅឥណ្ឌូនេស៊ី

2024/05/21 12:12:46 am        64

រដ្ឋមន្ត្រីសម្របសម្រួលនៃការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បានអះអាងថា លោក Elon Musk នឹងពិចារណាការលើសំណើសុំឲ្យសាងសង់រោងចក្រអាគុយរថយន្តអគ្គិសនី នៅក្នុងប្រទេសនេះ បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានជួបជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ Joko Widodo នៅថ្ងៃចន្ទនេះ។

លោក Musk មិនទាន់អាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានភ្លាមៗទេ បន្ទាប់ពីរដ្ឋមន្ត្រីលោក Luhut Pandjaitan បានធ្វើការអត្ថាធិប្បាយរបស់លោក ទៅកាន់អ្នកសារព័ត៌មាន។

លោក Luhut បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក Musk និង វីដូដូ បានជួបគ្នានៅកោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីលោកទាំងពីរ បានចូលរួមក្នុងវេទិកាទឹកពិភពលោក នៅថ្ងៃចន្ទនេះ។ «យើងបានធ្វើសំណើមយយ តើវាអាចទៅរួចទេក្នុងការសាងសង់រោងចក្រអាគុយរថយន្តអគ្គិសនី ( EV) នៅទីនេះ ហើយលោកនឹងពិចារណាលើសំណើនេះ។

លោក Luhut បាននិយាយថា លោក វីដូដូ ក៏បានស្នើឲ្យលោក Musk ពិចារណាលើការវិនិយោគ នៅក្នុងមជ្ឈមណ្ឌល AI នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ និងសម្រាប់ក្រុមហ៊ុន SpaceX ដើម្បីសាងសង់កន្លែងបាញ់បង្ហោះ នៅកោះ Biak ក្នុងខេត្ត Papua នៃប្រទេសឥណ្ឌូនេស៊ី ដែលជាសំណើមួយដែលរដ្ឋាភិបាលបានធ្វើពីមុនមកហើយនោះ។

រដ្ឋាភិបាលឥណ្ឌូនេស៊ី បានព្យាយាមអស់ជាច្រើនឆ្នាំ ដើម្បីទាក់ទាញក្រុមហ៊ុន Tesla ឲ្យបង្កើតរោងចក្រ   ផលិតទាក់ទងនឹងរថយន្តអគ្គិសនី ខណៈដែលរដ្ឋាភិបាល ចង់អភិវឌ្ឍវិស័យរថយន្តអគ្គិសនី ( EV )របស់ខ្លួន ដោយប្រើធនធាននីកែលដ៏សម្បូរបែបរបស់ប្រទេសនេះ។

គួរកត់សម្គាល់ផងដែរ កាលពីថ្ងៃអាទិត្យ លោក Musk បានបើកដំណើរការសេវាអ៊ីនធឺណិតតាមផ្កាយរណបរបស់ក្រុមហ៊ុន SpaceX សម្រាប់វិស័យសុខាភិបាល ក្នុងប្រទេសឥណ្ឌូនេស៊ី។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm       
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        21
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm