រដ្ឋមន្ត្រីការពារជាតិ ប្រាប់អាមេរិកថា អ៊ីស្រាអែល មានបំណងពង្រីកការបោសសម្អាតទីក្រុងរ៉ាហ្វា

2024/05/21 01:01:18 am        198

រដ្ឋមន្ត្រីការពារជាតិ លោក យ៉ូអាវ ហ្គាឡែនធ៍ ( Yoav Gallant) នៅថ្ងៃចន្ទនេះ បានប្រាប់ទីប្រឹក្សា ប្រធានាធិបតីអាមេរិក លោក បៃដិន (Joe Biden) ដែលបានព្រមានប្រឆាំងនឹងសកម្មភាពសំខាន់ៗ នៅក្នុងទីក្រុងហ្កាហ្សា ភាគខាងត្បូង ដែលអាចប្រថុយនឹងការស្លាប់ជនស៊ីវិលយ៉ាងច្រើនថា         អ៊ីស្រាអែល មានបំណងពង្រីកប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងទីក្រុងរ៉ាហ្វា។ 

អ៊ីស្រាអែលពណ៌នាទីក្រុងរ៉ាហ្វាដែលស្ថិតនៅជាប់ព្រំដែនហ្កាហ្សាស្ទ្រីបជាមួយឧបទ្វីបស៊ីណៃ ( Sinai) របស់អេហ្ស៊ីប ជាបន្ទាយចុងក្រោយរបស់ក្រុមឥស្លាមនិយមហាម៉ាស ហើយសមត្ថភាពគ្រប់គ្រង និងប្រយុទ្ធរបស់ក្រុមនេះដែលខ្លួនបានព្យាយាមរុះរើអំឡុងសង្គ្រាមជាង៧ខែនេះ។

បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាសាធារណៈជាច្រើនសប្តាហ៍ជាមួយទីក្រុងវ៉ាស៊ីនតោនជុំវិញផែនការទីក្រុងរ៉ាហ្វា អ៊ីស្រាអែលកាលពីថ្ងៃទី ៦ ខែឧសភា បានបញ្ជាឲ្យជនស៊ីវិលប៉ាឡេស្ទីនជម្លៀសផ្នែកខ្លះនៃទីក្រុង នេះ ហើយបានចាប់ផ្តើមការលុកលុយរបស់កងទ័ព និងរថក្រោះ។

សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក ហ្គាឡែនធ៍  បានដកស្រង់សម្តីលោក ខណៈដែលបានប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivanថា៖«យើងប្តេជ្ញាពង្រីកប្រតិបត្តិការជើងគោក នៅទីក្រុងរ៉ាហ្វា រហូតដល់ចុងបញ្ចប់នៃការរុះរើក្រុមហាម៉ាស និងសង្គ្រោះចំណាប់ថ្នូរទាំងអស់ត្រឡប់មកវិញ»។

អ៊ីស្រាអែលជឿថា ចំណាប់ថ្នូររាប់សិបនាក់ពីការវាយឆ្មក់របស់ក្រុមហាម៉ាសឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា កំពុងត្រូវបានឃុំខ្លួន នៅក្នុងទីក្រុងរ៉ាហ្វា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        77
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        110
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm