នគរបាលអូស្ត្រាលីចាប់ខ្លួនមនុស្ស ៥៥៤នាក់ សម្រាប់ការបង្ក្រាបអំពើហិង្សា ក្នុងគ្រួសារ

2024/05/21 01:31:34 am        187

នគរបាលក្នុងរដ្ឋដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទ (ទី២០ ខែឧសភា) នេះ បានប្រកាសថា ក្នុងប្រតិបត្តិការរយៈពេល ៤ថ្ងៃ ពួកគេបានចាប់ខ្លួន និងចោទប្រកាន់ជនសង្ស័យចំនួន ៥៥៤នាក់ ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ ខណៈប្រទេសនេះកំពុងយកចិត្តទុកដាក់ ចំពោះការវាយប្រហារដ៏លេចធ្លោជាបន្តបន្ទាប់លើស្ត្រី។

នគរបាលរបស់រដ្ឋ New South Wales បាននិយាយថា «ជនល្មើសមួយចំនួន ដែលប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារដ៏អាក្រក់បំផុត» នៅក្នុងរដ្ឋនេះ ត្រូវបានបង្រ្កាប ក្នុងនោះរួមទាំងបុរសម្នាក់ដែលបានវាយដំលើស្ត្រីម្នាក់ បណ្តាលឲ្យបាក់ឆ្អឹងជំនី របួសផ្ទៃមុខ និងប៉ះពាល់តម្រងនោមផងដែរ។

ការចាប់ខ្លួននេះកើតឡើង នៅពេលដែលអូស្ត្រាលីប្រឹងប្រែងដោះស្រាយនឹងអត្រាស្លាប់ដោយហិង្សារបស់ស្ត្រីចំនួន ២៨នាក់ ក្នុងឆ្នាំ២០២៤ ដែលជាមធ្យមមានអ្នកស្លាប់រៀងរាល់ ៤ថ្ងៃម្នាក់។ មានស្ត្រីតែ ១៤នាក់ប៉ុណ្ណោះដែលបានស្លាប់ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។

គួរបញ្ជាក់ថា ការវាយប្រហារជាបន្តបន្ទាប់លើស្ត្រី ដែលក្នុងនោះរួមទាំងការចាក់ស្ត្រីចំនួន ៥នាក់ នៅផ្សារទំនើប Bondi បានធ្វើឲ្យមានការយកចិត្តទុកដាក់លើយេនឌ័រ និងអំពើហិង្សាក្នុងគ្រួសារ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បានហៅវាថា ជា «វិបត្តិជាតិ» ខណៈពេលដែលបានប្រកាសពីវិធានការ ដើម្បីទប់ស្កាត់រូបភាពអាសអាភាសក្លែងក្លាយ និងបង្កើនមូលនិធិ សម្រាប់ស្ត្រីដែលគេចចេញពីទំនាក់ទំនងរំលោភបំពាន៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm