លោក មាស ចាន់ណា បង្ហាញ​ក្ដី​កង្វល់​ក្រោយ​កីឡាករ​ស្នូល ២​រូប​រង​របួស​

2021/08/05 08:05:19 pm        150

​បាល់ទាត់៖ លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​ដ៏បានបង្ហាញ​នូវ​ក្ដីកង្វល់ ក្រោយ​កូនក្រុម ២​រូបដែលជា​កម្លាំង​ដ៏​សំខាន់​របស់​ក្រុម​បាន​រងរបួស អំឡុង​ការប្រកួត​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​នក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជាសប្ដាហ៍​ទី​១១ កាលពី​ចុង​សប្ដាហ៍​កន្លងទៅគឺមាន​អ្នកចាំទី ស៊ូ យ៉ា​ទី និង​ខ្សែការពារ នេន សុធា​រ័ត្ន។​

​គ្រូបង្វឹក​ដដែល​បានបញ្ជាក់​ពី​ស្ថានភាព​របួស​របស់​កីឡាករ​ទាំង ២​រូប​ថា បច្ចុប្បន្ន ស៊ូ យ៉ា​ទី បាន​ធូរស្រាល​ច្រើន ហើយ​គេ​អាច​ត្រឡប់​ចូល​ទីលាន​វិញ​ឆាប់ៗ គ្រាន់តែ​ត្រូវការ​ពេលវេលា​បន្ដិច។ ប៉ុន្ដែ​សម្រាប់ នេន សុធា​រ័ត្ន ត្រូវការ​សម្រាក​ព្យាបាល​រយៈពេល​យូរ​យ៉ាងហោច ៦ ទៅ ៧​ខែដោយសារ​ការ​ដាច់​សរ​សៃ​ជង្គង់ (ACL)។​ ​លោក មាស ចាន់ណា បាន​សម្ដែង​នូវ​ក្ដីបារម្ភ ហើយ​ចាត់ទុក​ការរង​របួស​របស់​ស​មា​ជិ​ក​ដ៏​សំខាន់​ទាំង ២​រូបបាន​ប៉ះពាល់ និង​ការលំបាក​សម្រាប់​ក្រុម ស្របពេល​លី​គ​កំពូល​កម្ពុជាកំពុងមាន​ការប្រកួត​ប្រជែង​ខ្លាំង ពិសេស​ការអនុវត្ត​មាន​រយៈពេល​យូរ​របស់ នេន សុធា​រ័ត្ន ដែល​តម្រូវ​ឲ្យ​លោក​ត្រូវ​រក​កីឡាករ​មក​ជំនួស​តំណែង​របស់គេ។​

​គួរ​ដឹងថា ក្នុងជំនួប​រវាង​ក្រុម​ណាហ្គា​វើ​ល​ដ៏ និង​ភ្នំពេញ​ក្រោ​នកាលពី​ថ្ងៃទី​០១ ខែសីហា​កន្លងទៅ ក្រុម​លោក មាស ចាន់ណា បាន​ផ្លាស់ប្ដូរ​កីឡាករ​សំខាន់ៗ ២​រូប​ភ្លាមៗបន្ទាប់ពី​រងរបួស​ជ​ង្គ​ង់​ស្ដាំ​ដូចគ្នាក្នុងនោះ​អ្នកចាំទី ស៊ូ យ៉ា​ទី ត្រូវ​ប្ដូរ​ចេញ​ត្រឹម​នាទី​ទី​៧ បន្ទាប់ពី​ព្យាយាម​ទាត់​បាល់​ចេញពី​ផ្ទៃ​ទី ហើយ​ក្រឡាច់ និង​កីឡាករ នេន សុធា​រ័ត្ន បាន​ប្ដូរ​ចេញ​នៅ​នាទី​២៧ ក្រោយ​ព្យាយាម​ដណ្ដើម​បាល់​ពី​កីឡាករ ប្រាក់ ធី​វ៉ា។​ ​បច្ចុប្បន្ន​ណាហ្គា​វើ​ល​ដ៏កំពុង​ឈរ​លេខ​រៀង​ទី​៥ និង​មាន ១៩​ពិន្ទុ​ស្មើ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ទាប់ពី​ឆ្លងកាត់ ១០​ប្រកួត​ឈ្នះ​៥ ស្មើ​៤ និង​ចាញ់១ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​វិសាខា ៣​ពិន្ទុ ក្រុម​ឈរ​លេខ​២ បឹងកេត ២​ពិន្ទុ និង​ក្រុម​ឈរ​លេខ​៣ អង្គ​រថា​យ​ហ្គឺ​រ ១​ពិន្ទុ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        78
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        88
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm