ក្រសួងបរិស្ថានរៀបចំដាក់ដំណើរការប្រព័ន្ធAPP ដើម្បី បង្កើន កិច្ច ការពារ នៅ តំបន់ ការពារ ធម្មជាតិ

2024/05/21 02:01:47 am        135

ភ្នំពេញ ៖ ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ក្រសួងកំពុងតែបង្កើតកម្មវិធី (App) សម្រាប់ បង្កើន ប្រសិទ្ធភាព គ្រប់គ្រង តំបន់ ការពារ ធម្មជាតិ តាម រយៈ កម្មវិធី នៅ លើ ទូរស័ព្ទ ដៃ ដោយមិនមានសេវាអ៊ីនធឺណេតក៍អាចប្រើបានដែរ ដើម្បី ឲ្យចូលរួម ការពារ និង បញ្ចៀស ការ ចូល ទៅ ទន្ទ្រាន កាន់កាប់ ដី ដោយ ខុស ច្បាប់ នៅ តំបន់ ការពារ ធម្មជាតិ។ បន្ថែមពីនេះ ក្រសួងក៏នឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ផងដែរ ចំពោះអ្នកប្រព្រឹត្តបទល្មើសនានាដោយមិនលើកលែងជាដាច់ខាត។     

ថ្លែងក្នុងសន្នីសីទសារព័ត៌មាននាថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៤នៅទីស្តីការក្រសួងបរិស្ថានឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ក្រសួងបរិ ស្ថាន នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកប្រព្រឹត្តិបទល្មើសនានាតាមច្បាប់កម្ពុជាដែលមានដោយមិនលើកលែងជា ដាច់ខាត។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងនឹងធ្វើការជាមួយសមត្ថកិច្ច ជាមួយគណៈមេធាវីដើម្បីដាក់មេធាវីការពារក្រសួងរាល់បទល្មើសដែលជនល្មើសបានប្រព្រឹត្តិ។ ដោយឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថាក្រសួងនឹងអនុវត្តច្បាប់ឲ្យបាន ១០០% និងជំរុញឲ្យមានការអនុវត្តច្បាប់ផ្សេងៗទៀត ។ បន្ថែមពីនេះក្រសួងនឹងធ្វើការសហការជាមួយអាជ្ញាធរដែនដី ក្នុងការទប់ស្កាត់រាល់បទល្មើសនានាដែលមានកើតក្នុងដែនដីទាំងនោះ ។ 

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបន្តថាដើម្បីបង្កើន កិច្ចការពារ នៅតំបន់ការពារធម្មជាតិឲ្យទទួលបានជោគជ័យនោះ ក្រសួងបរិស្ថានបានដាក់ចេញ វិធានការដោយសហការ ជាមួយមន្រ្តីថ្នាក់ក្រោមជាតិក្នុងនោះក៏មានការប្រើប្រាស់ ទិន្នន័យពីផ្កាយរណប និង ការប្រើប្រាស់ដ្រូនដើម្បី គ្រប់គ្រងតំបន់ការពារ ធនធានធម្មជាតិឲ្យមានតាមរយៈទិន្នន័យពីផ្កាយរណប និង ការផ្តល់ដ្រូនដល់មន្រ្តីមូលដ្ឋានអាចសិក្សា និងទទួលបានព័ត៌មានពីទីតាំងដែលមានការចូលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ និង អាចទប់ស្កាត់បានទាន់ពេលវេលា។​ឯកឧត្តម បានបន្តថាដោយថ្មីៗនេះក្រសួងបរិស្ថានក៏បានប្រគល់ផែនទីតំបន់ការពារធម្មជាតិដល់ រដ្ឋបាលថ្នាក់ក្រោមជាតិដែលជាយន្តការមួយដើម្បីពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ តាមរយៈផែនទីបានកំណត់យ៉ាងច្បាស់លាស់ពាក់ព័ន្ធទីតាំងដីនៅតំបន់ការពារធម្មជាតិតំបន់ណាដែលពាក់ព័ន្ធ ឬ មិនពាក់ព័ន្ធតំបន់ ដែលត្រូវការពារ។ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់បន្តថាដើម្បីគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិឲ្យកាន់តែមាន ប្រសិទ្ធភាពនោះ ក្រសួង បរិស្ថានក៏បង្កើតកម្មវិធី (App) សម្រាប់ បង្កើន ប្រសិទ្ធភាពគ្រប់គ្រងតំបន់ការពារធម្មជាតិតាមរយៈ កម្មវិធី នៅលើទូរស័ព្ទដៃដោយមិនមានសេវាអ៊ីនធឺណេតក៍អាចប្រើបានដែរ ។ ជាមួយគ្នានេះពលរដ្ឋក៏អាចទាញកម្មវិធីនេះយកទៅប្រើប្រាស់ដើម្បី ចូលរួមការពារ និង បញ្ចៀសការចូលទៅទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់នៅតំបន់ការពារ ធម្មជាតិ។

តាមរបាយការណ៍ ពី ក្រសួងបរិស្ថានតំបន់ការពារធម្មជាតិក្នុង ប្រទេសកម្ពុជាបានកើនឡើងពីចំនួន២៣ តំបន់ដែលមានផ្ទៃដីសរុបប្រមាណ ៣,៣ លានហិកតា ស្មើនឹង១៨% នៃផ្ទៃដីប្រទេស នាឆ្នាំ១៩៩៣ដល់ចំនួន ៧៣ តំបន់ ដែលមានផ្ទៃដីសរុបជាង ៧ លានហិកតា ស្មើនឹង ៤០% នៃផ្ទៃប្រទេសនាពេលបច្ចុប្បន្ន។

បន្ថែមពីនេះឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៍បានជំរុញឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ និងដៃគូសហការទាំង អស់ តាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពង្រឹងប្រសិទ្ធភាពគ្រប់គ្រងតំបន់ ការពារធម្មជាតិ ដោយអនុលោម យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣- ២០២៨ ដើម្បីឆ្លើយតបទៅនឹងការប្រែ ប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅកម្ពុជាគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០» ។ទន្ទឹមនិងនោះឯកឧត្តមក៍បានស្នើឲ្យបញ្ឈប់នៃការទិញកូនឈើ ដោយប្តូរមកជាការនាំគ្នាបណ្តុះនិងដាំកូនឈើឲ្យបានកាន់ តែច្រើនឡើងវិញ ៕

អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm