ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»

2024/05/21 02:09:11 am        148

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី«យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»កម្មវិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានអបអរសាទរចំពោះការចុះអនុស្សរណៈដែលភាគីទាំងពីរសម្រេចបានជាផ្លូវការនាពេលនេះដើម្បីជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាស គ្រឹះស្ថាន ខណៈដែលក្រសួងទាំងពីរធ្លាប់ធ្វើការរួមគ្នារួចហើយ តាមរយៈយន្តការអធិការកិច្ចនៅតាមរោងចក្រសហគ្រាសដើម្បីធានាពីបរិយាកាសល្អសម្រាប់កម្មករនិយោជិតនៅតាមរោងចក្រសហគ្រាស។

សម្រាប់ឯកឧត្តរដ្ឋមន្ត្រី ការចុះអនុស្សរណៈយោគយល់គ្នានេះ នឹងបង្ហាញជាផ្លូវការពីកិច្ចសហការរបស់ក្រសួងទាំងពីរក្នុងការធានានូវបរិយាកាសកន្លែងធ្វើការនៅតាមសហគ្រាស គ្រឹះស្ថានដែលមានលក្ខណៈសមរម្យ ជួយជំរុញកំណើនប្រសិទ្ធភាព និងផលិតភាពការងារ។ មួយវិញទៀតស្មារតីនៃការចុះអនុស្សរណៈនេះ នឹងជំរុញការចូលរួមកាត់បន្ថយផលប៉ះពាល់នៃសំណល់ប្លាស្ទិកដែលបាននិងកំពុងប្រើប្រាស់ក្នុងសង្គមតាមរយៈជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកំពុងបង្កហានិភ័យដល់បរិស្ថាន។

ដោយឡែកឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន អ៊ាង សុផល្លែត ក៏បានបង្ហាញពីក្តីសោមនស្សរីករាយចំពោះការចុះអនុស្សរណៈរបស់ក្រសួងទាំងពីរដើម្បីធ្វើឱ្យកម្ពុជាឈានមុខជាលំដាប់លើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅទូទាំងប្រទេសមួយកម្រិតទៀត។ 

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន បានលើកឡើងពីយុទ្ធសាស្ត្រចក្រារបស់ក្រសួងដែលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដើម្បីធ្វើឱ្យកម្ពុជាស្អាតតាមរយៈការដាក់ចេញនូវយុទ្ធនាកា គ្មានថង់ប្លាស្ទិក និងយុទ្ធនាការដាំកូនឈើមួយលានដើមក្នុងមួយឆ្នាំ រួមទាំងយុទ្ធនាការផ្សេងៗទៀតជាដើម។

យ៉ាងណាក៏ដោយឯកឧត្តម ហេង សួរ បានកត់សម្គាល់ថា ដើម្បីជំរុញកិច្ចការងារនេះជោគជ័យបាន លុះត្រាណាតែមានការចូលរួមសហការយ៉ាងជិតស្និទ្ធបំផុតពីវិស័យឯកជនដែលតំណាងឱ្យភាគីថៅកែរោងចក្រ និងភាគីកម្មករនិយោជិតផ្ទាល់បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm