បុព្វជិតនិងអ្នកកាន់ទុក្ខនៅអ៊ីរ៉ាក់ គោរពវិញ្ញាណក្ខន្ធប្រធានាធិបតីអ៊ីរ៉ង់ លោក Raisi ទទួលមរណៈភាព

2024/05/21 04:05:26 pm        172

បុព្វជិត និងអ្នកកាន់ទុក្ខនៅប្រទេសអ៊ីរ៉ាក់ បានចូលរួមរំលែកទុក្ខនៅស្ថានទូតអ៊ីរ៉ង់ ក្នុងទីក្រុងបាដាដ និងស្ថានកុងស៊ុលអ៊ីរ៉ង់ នៅទីក្រុង Basra កាលពីថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីមរ៉េស៊ី(Ebrahim Raisi) បានទទួលមរណៈភាព ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅតំបន់ភ្នំក្បែរព្រំដែនជាមួយប្រទេសអាសែរបៃហ្សង់។

មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ដែលជាអ្នកប្រកាន់តឹង ត្រូវបានគេមើលឃើញថាជាអ្នកបន្តតំណែងដ៏មានសក្តានុពលរបស់មេដឹកនាំកំពូលលោក អាយ៉ាតូឡា អាលី ខាមីណេ( Ayatollah Ali Khamenei) បានទទួលមរណៈភាព នៅពេលដែលឧទ្ធម្ភាគចក្ររបស់លោក បានធ្លាក់ដោយសារអាកាសធាតុមិនអំណោយផល។ បំណែកនៃឧទ្ធម្ភាគចក្រធ្លាក់ ដែលដឹកលោកRaisi រដ្ឋមន្ត្រីការបរទេសលោក ហូសេន អាមីរ៉ាបដូឡាហៀន(Hossein Amirabdollahian) និងមន្ត្រីរួមដំណើរ ព្រមទាំងសមាជិកយានិក៦នាក់ផ្សេងទៀត ត្រូវបានរកឃើញកាលពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីការស្វែងរកពេញមួយយប់ក្នុងស្ថានភាពព្យុះភ្លៀង។

ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា មេដឹកនាំកំពូល លោក Khamenei ដែលកាន់ តំណែងខ្ពស់បំផុត បាននិយាយពីគោលនយោបាយការបរទេស និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថា អនុប្រធានាធិបតីទីមួយ លោក Mohammad Mokhber នឹងឡើងកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្ន។

មេដឹកនាំសាសនារបស់អ៊ីរ៉ង់ ប្រឈមមុខទៅនឹងសម្ពាធអន្តរជាតិជុំវិញកម្មវិធីនុយក្លេអ៊ែរដែលមានជម្លោះរបស់ទីក្រុងតេអេរ៉ង់ និងការធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅជាមួយប្រទេសរុស្ស៊ី ក្នុងអំឡុងសង្គ្រាមនៅអ៊ុយក្រែន។

ចាប់តាំងពីក្រុមហាម៉ាស ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា បង្កឱ្យមានការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដែលការប៉ះទង្គិចគ្នាមានជាប់ពាក់ព័ន្ធជាមួយក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានផ្ទុះឡើងនៅពាសពេញមជ្ឈិមបូព៌ា។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm