ប្រទេសឥណ្ឌាទទួលរងរលកកម្ដៅខ្លាំង ខណៈសីតុណ្ហភាពហក់ឡើងដល់៤៥អង្សាសេ

2024/05/21 05:51:54 pm        157

ភាគខាងជើងប្រទេសឥណ្ឌា រួមទាំងរដ្ឋធានីដេលី (Delhi)កំពុងបន្តទទួលរងរលកកម្ដៅដ៏ក្ដៅ ស្របពេលសីតុណ្ហភាពកើនឡើងជាង៤៥អង្សាសេកាលពីចុងសប្តាហ៍នេះ។

កាលពីថ្ងៃអាទិត្យ ស្រុក ណាចាហ្កា (Najafgarh) ក្នុងរដ្ឋធានីដេលី បានកត់ត្រាសីតុណ្ហភាព៤៧,៨អង្សាសេ ជាកម្រិតខ្ពស់បំផុតនៅក្នុងប្រទេសអំឡុងរដូវកាលនេះ។នាយកដ្ឋានអាកាសធាតុ បាននិយាយថាកម្ដៅទំនងជានឹងបន្តនៅសប្តាហ៍នេះ។

ការហក់ឡើងខ្ពស់នៃរលកកម្ដៅនេះ បានកើតឡើង ស្របពេលប្រទេសឥណ្ឌាកំពុងរៀបចំការបោះឆ្នោតសកលរបស់ខ្លួន ដែលលទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី ៤ ខែមិថុនា។រដូវក្តៅរបស់ប្រទេសឥណ្ឌា ដែលមានរយៈពេលចាប់ពីខែមីនា ដល់ខែកញ្ញា តាមធម្មតាក្តៅហើយសើម។

នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បាននិយាយថា ប្រទេសនេះទំនងជាជួបប្រទះរលកកម្ដៅយូរជាង និងកាន់តែខ្លាំងនៅឆ្នាំនេះ។

នាយកដ្ឋានឧតុនិយមនេះ បានព្យាករណ៍ថា សីតុណ្ហភាពអតិបរិមានៅរដ្ឋធានី ដេលី និងទីក្រុងភាគខាងជើងផ្សេងទៀត ទំនងជានឹងឡើងពី៤៥ទៅ៤៦អង្សាសេ នៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍នេះ។

ប្រភពដដែលនេះ ក៏បានព្យាករណ៍ផងដែរថានឹងមានកំម្ដៅថ្មីលើផ្នែកនៃភាគខាងលិច និងកណ្តាលរបស់ប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

រដ្ឋជាច្រើនរបស់ឥណ្ឌា ដែលកំពុងស្ថិតក្រោមរលកកម្តៅ ក៏កំពុងទៅបោះឆ្នោតនៅសប្តាហ៍នេះដែរ។កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ អ្នកបោះឆ្នោតរាប់លាននាក់បានបោះឆ្នោតនៅក្នុងរដ្ឋ មហារាស្ត្រ(Maharashtra) រដ្ឋ ឧតាប្រទេស (Uttar Pradesh) និងរដ្ឋប៊ីហា ( Bihar) ខណៈរដ្ឋធានី ដេលី នឹងបោះឆ្នោតនៅថ្ងៃទី ២៥ ខែឧសភាខាងមុខនេះ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        28
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        13
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm