អ៊ុយក្រែន ព្រមានពីយុទ្ធនាការព័ត៌មានក្លែងក្លាយរបស់រុស្ស៊ី ដាក់គោលដៅលើលោក Zelenskyy

2024/05/21 06:23:47 pm        157

រដ្ឋាភិបាលអ៊ុយក្រែន បានអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នប្រឆាំងព័ត៌មានក្លែងក្លាយ របស់រុស្ស៊ី ដែលចោទសួរពីភាពស្របច្បាប់នៃតំណែងប្រធានាធិបតីរបស់លោក Volodymyr Zelenskyy។ អាណត្តិរយៈពេលប្រាំឆ្នាំរបស់ លោក Zelenskyy ជាប្រធានាធិបតី ត្រូវបានគេសន្មត់ថាបានបញ្ចប់កាលពីថ្ងៃចន្ទ ប៉ុន្តែលោកនៅតែបន្តកាន់តំណែង។ ការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងធ្វើកាលពពីខែមីនា ពុំបានកើតឡើងនោះទេ ក្នុងពេលច្បាប់អាជ្ញាសឹកត្រូវបានដាក់ បន្ទាប់ពីរុស្ស៊ី ចាប់ផ្តើមការវាយលុកលើអ៊ុយក្រែន។

អង្គភាពសេវាចារកម្មបរទេសរបស់រុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា ការគាំទ្រសម្រាប់ លោក Zelenskyy ពីពលរដ្ឋអ៊ុយក្រែន កំពុងធ្លាក់ចុះជាបន្តបន្ទាប់។ ទីភ្នាក់ងារនេះ បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន មានអារម្មណ៍ថាតំណែងរបស់លោកងាយរងគ្រោះ ហើយលោកកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីបណ្តេញនរណាម្នាក់ដែលលោកមិនអាចពឹងផ្អែកបាន នៅមុនពេលចុងបញ្ចប់នៃអាណត្តិរបស់លោក។ ប៉ុន្តែការស្ទង់មតិកាលពីខែកុម្ភៈ ធ្វើឡើងដោយវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិទីក្រុងគីវ ជាក្រុមហ៊ុនស្ទង់មតិមតិរបស់អ៊ុយក្រែន បានរកឃើញថា៦៩ភាគរយនៃប្រជាជន គិតថា លោក Zelenskyy គួរតែបន្តកាន់តំណែងរហូតដល់ច្បាប់អាជ្ញាសឹក ត្រូវបានដកចេញ។

មជ្ឈមណ្ឌលប្រឆាំងព័ត៌មានក្លែងក្លាយរបស់អ៊ុយក្រែន កាលពីថ្ងៃចន្ទបានជំរុញឱ្យមានការប្រុងប្រយ័ត្នប្រឆាំងព័ត៌មានមិនពិត ដែលផ្សព្វផ្សាយដោយប្រទេសរុស្ស៊ី។ មជ្ឈមណ្ឌល និយាយថា រុស្ស៊ីសង្ឃឹមថានឹងបង្កវិបត្តិនយោបាយ ដើម្បីធ្វើឱ្យការគាំទ្រពីអន្តរជាតិចុះខ្សោយសម្រាប់អ៊ុយក្រែន ព្រមទាំងធ្វើឱ្យអន្តរាយដល់សមត្ថភាពការពាររបស់ប្រទេសនេះ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងទ័ពរបស់ខ្លួននៅក្នុងតំបន់ Luhansk បានដណ្តើមការគ្រប់គ្រងទីក្រុង Bilohorivka ជាទីតាំងលំនៅ ដែលកងកម្លាំងអ៊ុយក្រែន ដណ្តើមបានមកវិញកាលពីខែកញ្ញា ឆ្នាំ២០២២។ ប៉ុន្តែ យោធាអ៊ុយក្រែន បានបដិសេធរឿងនេះ ដោយនិយាយនៅលើបណ្តាញសង្គមថា ទាហានរបស់ពួកគេកំពុងទប់ទល់ការវាយលុករបស់សត្រូវ។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm