កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បិទវគ្គហ្វឹកហ្វឺនបង្ក្រាបបាតុកម្ម ដើម្បីពង្រឹង​សមត្ថភាព​ការពារសន្តិសុខ និងសុវត្ថិភាពសង្គម

2024/05/21 07:16:00 pm        217

បន្ទាយមានជ័យ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មានជ័យ បានអញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺនប្រចាំឆមាសទី១ ឆ្នាំ២០២៤ ដោយពិធី​នេះ​មាន​ការ​ចូលរួម​ពី​មេបញ្ជាការរង នាយសេនាធិលារ យោធភូមិភាគទី៥ លោកមេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត លោកស្នងការនគរបាលខេត្ត តំណាងប្រតិបត្តិការសឹករងខេត្ត និងតំណាង​កងពល​តូចថ្មើរ​ជើង​លេខ៥១។

ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាល​ទី៧ បានធ្វើការកំណែទម្រង់ និងការធ្វើទំនើបកម្មកងទ័ព ក្រោមការ​ដឹកនាំ​របស់​សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែយកចិត្ត​ទុកដាក់​ខ្ពស់​អំពី​ការ​ពង្រឹង​ទៅ​លើ​សុខ​សន្តិភាព ស្ថិរភាពសង្គម ដើម្បីបន្តធានាបអំពីនិរន្តរភាពសុខសន្តិភាព និងស្ថេរភាព​ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន។

ឯកឧត្តម មានប្រសាសន៍ទៀតថា ក៏បានថ្លែង​នូវ​ការ​កោតសរសើរដល់ការខិតខំប្រឹងប្រែង​របស់​យោធា​ចារ្យ ដែលបានយកអស់កម្លាំងកាយ ចិត្ត និងចំណេះដឹង​ផ្តល់នូវការ​យល់​ដឹង​ដល់​សិក្ខាកាម នេះគឺជាការរំលឹក និងជាការបង្កើននូវសមត្ថភាពយល់ដឹង ក៏ដូចជាការ​ពង្រឹង​នូវ​កាយ​សម្បទា​ដល់​កងកម្លាំង ដើម្បីឱ្យមានភាពរឹងមាំ ស្វាហាប់ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន (ទាំងកម្លាំងអាវុធហត្ថ ទាំងកម្លាំងនគរបាល និងកងទ័ព ត្រូវមានកម្រិតយល់ដឹងខ្ពស់ មាន កាយ​សម្បទារឹងមាំ ស្វាហាប់ និងរហ័សរហួន ) ។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា បច្ចុប្បន្ន ថ្វីត្បិតតែប្រទេសយើងមានសុខសន្តិភាពពេញលេញ ប៉ុន្តែ​ការ​អភិវឌ្ឍសមត្ថភាពកងទ័ព គឺពិតជាត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀម​ស្មារតី​ដោះ​ស្រាយ​នូវ​គ្រប់​សភាពការណ៍ ជាពិសេសក្នុងការងារគ្រោះមហន្តរាយទាំងបង្កដោយមនុស្ស និងដោយ​ធម្មជាតិ​ផ្សេងៗទៀតផង។ កងទ័ពគឺមិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺជាកម្លាំង​យ៉ាង​រឹង​មាំ​ក្នុង​ការ​ជួយ​សង្រ្គោះ​ដល់ប្រជាពលរដ្ឋ ក្នុងគ្រាអាសន្នពីគ្រោះមហន្តរាយផ្សេងៗ ប្រកបដោយ​ភាព​កក់ក្តៅ​ និង​ទំនុក​ចិត្ត​ពីប្រជាពលរដ្ឋផងដែរ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        185
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm