បណ្តាវត្តនៅក្នុងរាជធានីភ្នំពេញត្រៀមរៀបចំពិធីបុណ្យវិសាខបូជា នៅថ្ងៃស្អែក

2024/05/21 07:25:47 pm        266

បណ្តាវត្តមួយចំនួននៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ខែឧសភានេះ កំពុងមមាញឹក​រៀប​ចំ​តុប​តែង​លម្អ ត្រៀមប្រារព្ធពិធីបុណ្យវិសាខបូជាដែលនឹងចូលមកដល់នៅថ្ងៃស្អែក។ ជាក់ស្តែងដូចជា វត្តមុនីសុវណ្ណ និងវត្តនិគ្រោធវ័នគល់ទទឹងជាដើម។

បើតាមសង្ឃដីកាព្រះតេជគុណ យ៉ាំ ស៊ូគិ សមាជិកគណៈកម្មការកណ្តាលរៀបចំពិធី​បុណ្យ​មហា​វិសាខ​បូជា និងខួប២០ឆ្នាំ ព្រះត្រៃរតនចេតិយ ស្ថិតនៅវត្តនិគ្រោធវ័នគល់ទទឹង រាជធានីភ្នំពេញ បានប្រាប់​​BTVឱ្យដឹងថា នៅឆ្នាំនេះ វត្តនិគ្រោធវ័នគល់ទទឹងបានរៀបចំពិធីបុណ្យមហាវិសាខបូជា ឬ​ហៅថាវិសាខបូជា អធិកអធមជាងឆ្នាំមុន ដោយគិតព្រឹកថ្ងៃទី២១ខែឧសភានេះ ការរៀប​ចំ​សម្រេច​បាន​លើសពី៥០ភាគរយ ហើយការរៀបចំនេះនឹងរួចរាល់នៅល្ងាចនេះ ដើម្បីត្រៀម​ទទួល​ពុទ្ធ​បរិស័ទ​អញ្ជើញមកចូលរួមក្នុងពិធីបុណ្យវិសាខបូជា និងខួប២០ឆ្នាំព្រះត្រៃរតនចេតិយ ដែល​វត្ត​គល់​ទទឹងប្រារព្ធធ្វើឡើងជាមួយគ្នានៅក្នុងឆ្នាំនេះ។ ព្រះតេជគុណមានសង្ឃដីកាបន្តថា ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា​នៅ​ថ្ងៃស្អែក នឹងមានកម្មវិធីសាសនាជាច្រើនរួមមានដូចជា៖ នមស្ការ​សមាទាន​សីល រាប់បាតព្រះសង្ឃ និងស្តាប់ព្រះធម៌ទេសនាជាដើម។

ពិធីបុណ្យវិសាខបូជា‌តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ១៥កើត ខែវិសាខ ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ធំៗចំនួនបី នាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម ដែលក្នុង​នោះ​រួម​មាន​៖ ទី១.ជាថ្ងៃព្រះអង្គទ្រង់ប្រសូត ទី២.ជាថ្ងៃព្រះអង្គទ្រង់ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ក្រោម​ម្លប់​ពោធិ៍​ព្រឹក្ស និងទី៣. ជាថ្ងៃដែលព្រះអង្គទ្រង់រំលត់សង្ខារ ចូលកាន់ព្រះបរិនិព្វាន។

បុណ្យ​វិសាខបូជា គឺជាថ្ងៃបុណ្យដ៏សំខាន់មួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗ នៅក្នុងព្រះ​ពុទ្ធ​សាសនា ក្នុងនោះមានដូចជា បុណ្យមាឃបូជា អាសាឍបូជា និងអស្សុជបូជាជាដើម ដែលពិធី​បុណ្យ​ទាំង​អស់នេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធររាជធានី-ខេត្ត រួមទាំងពុទ្ធបរិស័ទ បានធ្វើ​នៅ​តាម​វត្តអារាម នៅទូទាំងប្រទេស ដោយមានការរៀបចំធ្វើពិធីតាមបែបព្រះពុទ្ធសាស ហើយ​រាជ​រដ្ឋាភិបាល ក៏បានយកថ្ងៃនេះ ជាថ្ងៃឈប់សម្រាកផងដែរ៕ អត្ថបទ៖ទូច សោភ័ណ

 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm