ព្រះរាជអាជ្ញាអោយអ្នកពាក់ព័ន្ធទាំងអស់គោរពច្បាប់ ដើម្បីពង្រឹងប្រសិទ្ធិភាពនៃការគ្រប់គ្រងធនធានធម្មជាតិក្នុងខេត្តកំពង់ឆ្នាំង

2024/05/21 08:57:06 pm        120

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានប្រាប់អោយអ្នកពាក់ព័ន្ធទាំងអស់ ត្រូវនាំគ្នាគោរពច្បាប់អោយល្អ ដោយមិនត្រូវចូលទៅបំពានឈូសឆាយព្រៃលិចទឹក ឬដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ដាច់ខាត បើមិនដូច្នោះទេ បងប្អូនអាចប្រឈមមុខនឹងផ្លូវច្បាប់ចៀសមិនរួច។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងឱកាសផ្សព្វផ្សាយច្បាប់ដល់ម្ចាស់ត្រាក់ទ័រ ប្រជាពលរដ្ឋ មេឃុំ មេភូមិ ស្មៀន កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចជំនាញ ក្នុងស្រុកកំពង់លែង ដែលមានការចូលរួមពីលោក សាន់ យូ អភិបាលរងខេត្តតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង , លោកប្រធានមន្ទីរកសិកម្ម ធនធានទឹក ដែនដី និងបរិស្ថានផងដែរ។

 ឯកឧត្តម ឯក ស៊ុនរស្មី បានបន្តថា៖ ការចុះផ្សព្វផ្សាយច្បាប់នៅក្នុងស្រុកកំពង់លែងនាពេលនេះ គឺចង់អោយប្រជាពលរដ្ឋ ម្ចាស់ត្រាក់ទ័រ មេភូមិ មេឃុំ រដ្ឋបាលស្រុក រួមនិងមន្ត្រីនគរបាលយុត្តិធម៌ពាក់ព័ន្ធ យល់ដឹងកាន់តែច្បាស់ពីច្បាប់ពាក់ព័ន្ធនឹងទិដ្ឋភាពទូទៅនៃបទល្មើសជលផល ព្រៃឈើ បរិស្ថាន និងបទល្មើសផ្សេងទៀតពាក់ព័ន្ធនឹងធនធានធម្មជាតិដែលគ្រប់គ្រងដោយរដ្ឋ។ ពង្រឹងការអនុវត្តច្បាប់ស្ដីពីជលផល ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងច្បាប់ផ្សេងទៀតទាក់ទងនឹងការការពារធនធានធម្មជាតិ ។ ណែនាំមន្ត្រីនគរបាលយុត្ដិធម៌អោយស្គាល់ និងយល់ពីតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្ដិធម៌ក្នុងសំណុំរឿងបទល្មើសទាក់ទងនឹងធនធានធម្មជាតិ ។ ពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្ដិធម៌ក្នុងការបង្ក្រាបបទល្មើសទាក់ទងនឹងជលផល ព្រៃឈើ បរិស្ថាន និងបទល្មើសនានាដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ បន្ថែមលើសពីការលើកឡើងខាងលើ ឯកឧត្តមបានបង្ហាញលិខិតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងលេខ 236/24 សជណ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ សេចក្តីជូនដំណឹងស្តីពី វិធានការទប់ស្កាត់ និងដកហូតដីព្រៃ ដែលកាន់កាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយខេត្តបានយោងសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ លេខ 1127/0324 សជណ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន តាមខ្លឹមសារលិខិតបានន័យថា រដ្ឋបាលខេត្តមិនទទួលស្គាល់រាល់លិខិតចុះហត្ថលេខាបញ្ជាក់ពីមេភូមិ មេឃុំ ឬស្រុក ដែលផ្ទុយពីលិខិតខាងលើឡើយ ។

នាឱកាសនោះ ប្រជាពលរដ្ឋ ម្ចាស់ត្រាក់ទ័រ មេភូមិ មេឃុំ រដ្ឋបាលស្រុក រួមនិងមន្ត្រីនគរបាលយុត្តិធម៌ពាក់ព័ន្ធ បានយល់ដឹងកាន់តែច្បាស់ពីច្បាប់ពាក់ព័ន្ធនឹងទិដ្ឋភាពទូទៅនៃបទល្មើសជលផល ព្រៃឈើ បរិស្ថាន និងបទល្មើសផ្សេងទៀតពាក់ព័ន្ធនឹងធនធានធម្មជាតិដែលគ្រប់គ្រងដោយរដ្ឋក្នុងខេត្តកំពង់ឆ្នាំង៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        13
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm