Chelsea ត្រៀម​ដាក់​សំណើ​ថ្មី​តម្លៃ​បំបែក​កំណត់ត្រា Premier League ទិញ Romelu Lukaku ពី Inter Milan

2021/08/05 08:51:52 pm        93

បាល់ទាត់៖ ​បន្ទាប់ពី​សំណើ​ចាស់ ៨៥លាន​ផោនបូក​បន្ថែម​ទាំង​ខ្សែការពារ​អេ​ស្ប៉ា​ញ Marcos Alonso ទៅកាន់ Inter Milan ទិញ​ខ្សែប្រយុទ្ធ​ប៊ែ​ល​ហ្ស៊ិ​ក Romelu Lukaku ត្រូវបាន​បដិសេធ​នោះ Chelsea គ្រោង​ដាក់សំណើ​ថ្មី​ដែលមាន​តម្លៃ​បំបែក​កំណត់ត្រា​នៅ English Premier League​។

​​អ្នកសារព័ត៌មាន​កីឡា​ដែល​អាច​ជឿ​ទុកចិត្តបាន Fabrizio Romano បានឱ្យដឹងថា​ សំណើ​ថ្មី​របស់ Chelsea នោះ​គឺ​តម្លៃ​ចន្លោះ​ពី ១០២ ទៅ ១១១លាន​ផោន ដែល​ធ្វើឱ្យ Romelu Lukaku ក្លាយជា​កីឡាករ​ដែល​ផ្ទេរ​មកកាន់ English Premier League ក្នុងតម្លៃ​ខ្ពស់បំផុតបំបែក​កំណត់ត្រា​របស់ Paul Pogba ៨៦លាន​ផោន និង​គ្រោង​បំបែក​កំណត់ត្រា Jack Grealish ដែល​គ្រោង​មកកាន់ Manchester City ក្នុងតម្លៃ ១០០លាន​ផោន​ទៀតផង​។​ កីឡាករ​វ័យ ២៨ឆ្នាំគឺជា​គោលដៅ​របស់ Chelsea ដែល​កំពុង​ស្វែងរក​ខ្សែប្រយុទ្ធ​ជួរមុខ​ម្នាក់​ បន្ទាប់ពី​ការចង់បាន​ខ្សែប្រយុទ្ធ Dortmund, Erling Haaland មិនអាច​ទៅរួច​។​

Romelu Lukaku ធ្លាប់ជា​អតីត​កីឡាករ​របស់ Chelsea ចន្លោះ​ឆ្នាំ២០១១ ដល់ ២០១៤ មុនពេល​ផ្ទេរ​ទៅកាន់ Everton ក្រោយ​ចំណាយពេល​ ១រដូវ​កាល​ក្នុង​លក្ខខណ្ឌ​ខ្ចី​នៅ Goodison Park​។​ ​Lukaku ស៊ុត​បញ្ចូល​ទី​បាន ៤២គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៩៦ប្រកួត​ឱ្យ Manchester United តែ​ក៏បាន​ចាក​ចេញទៅ Inter Milan កាលពី​ឆ្នាំ២០១៩ ក្នុងតម្លៃ​កំណត់ត្រា​ក្លិប ៧៤លាន​ផោន​ជាមួយនឹង​កិច្ចសន្យា ៥ឆ្នាំ​។ ​Lukaku គឺជា​សមាជិក​សំខាន់​របស់ Inter Milan ដែល​ឈ្នះ​ជើងឯក Serie A រដូវ​កាល​មុន​ក្រោយ​រកបាន ២៤គ្រាប់ និង​បញ្ជូន ១១បាល់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        104
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        117
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm