កម្លាំងនគរបាលខណ្ឌដូនពេញ ចុះបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនមនុស្ស ១៨នាក់

2024/05/21 09:39:33 pm        305

កម្លាំងនគរបាល នៃអធិការដ្ឋាន​នគរបាលខណ្ឌ​ដូនពេញ​ បាន​ឡោមព័ទ្ធ​ទីតាំង​ផ្ទះសំណាក់​មួយ​កន្លែង​យី​ហោសួស្ដី ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ពាក់ព័ន្ធនឹងគ្រឿងញៀន ១៨នាក់ ដកហូតសារញៀនធាតុមួយចំនួន រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួន។

ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយ ជា ខេមា អភិបាលខណ្ឌដូនពេញ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និងលោកវរៈសេនីយ៍ឯកទៀង ចាន់សា អធិការនគរបាល​ខណ្ឌ​ដូន​ពេញ​បាន​ធ្វើ​ឡើង​នៅ​វេលាម៉ោង ១២ និង៤០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅ​ចំណុច​ផ្ទះ​សំណាក់ យីហោ សួរស្តី ផ្ទះលេខ38A0 ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថាមុនឈានដល់ការឡោមព័ទ្ធនៅចំណុចទីតាំងផ្ទះសំណាក់នេះដោយមានប្រជាពលរដ្ឋរាយការណ៍មកថានៅចំណុច​ផ្ទះ​សំណាក់យីហោ សួស្ដី មានក្រុមក្មេងស្ទាវមិនស្គាល់អត្តសញ្ញាណប្រមូលផ្ដុំ ពពាក់​ពពួន​គ្នា​​ចេញចូល​នៅ​ក្នុង​ផ្ទះ​សំណាក់​នេះ​ដែល​មាន​ការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ផង​ដែរ​។

ក្រោយទទួលបានសេចក្ដីរាយការណ៍កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការ​ស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន រួចសុំ​គោល​ការណ៍​ចុះ​ឡោម​ព័ទ្ធ​ចំណុច​ទីតាំង​ផ្ទះ​សំណាក់​នេះ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ១៨នាក់ និង​ដក​រហូត​សារធាតុ​មាន​មួយ​ចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យ១៨នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំង​នគរបា​លខ​ណ្ឌ​ដូន​ពេញ​នាំ​ខ្លួន​យក​ទៅ​អធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសួរនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕  អត្ថបទ៖ កុម្ភៈ 


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm