មន្ដ្រីដឺបេ ក្រួច ប៊ុនគីម ទន្ទ្រានយកដីសហគមន៍ព្រៃម្លោង ទៅលក់ជាច្រើនហិកតា ក្នុងតម្លៃ ១៣០០- ១៥០០ដុល្លារ ក្នុង១ហិកតា

2024/05/21 10:56:06 pm        155

ព្រះវិហារ៖ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ដីនៅចំណុចព្រៃម្លោង​ស្ថិតនៅ​ក្នុងភូមិក្តាក់ ឃុំភ្នំត្បែង ស្រុកគូលែន ត្រូវបានឈ្មោះក្រូច ប៊ុន គីម ជាមន្ត្រីយោធាដឺបេពាក់សក្តិ៣ នៅភូមិភាគ៤ បានប្រើអំណាច និងតួនាទីរបស់ខ្លួន កាប់រុករានទន្ទ្រានដី​សហគមន៍​ជាច្រើនហិកតា ដើម្បីយកទៅលក់ទៅឱ្យឈ្មោះ ហៀត អុល និងឈ្មោះ គៀង។

បើតាមការបញ្ជាក់របស់ឈ្មោះ ហៀត អុល បានឲ្យដឹងថា ដីនៅចំណុចព្រៃម្លោង ក្នុងភូមិក្ដាក់ ឃុំភ្នំត្បែង ស្រុកគូលែន គាត់ពិតជាបានទិញពីឈ្មោះ ក្រូច ប៊ុន គីមពិតប្រាកដមែន។ដីដែល​គាត់ទិញ​នោះមាន​ចំនួន ៦ ហិកតាកន្លះ ក្នុងមួយហិកតា តម្លៃ ១៣០០ដុល្លារ។លោកបានបន្តទៀតថា ការទិញលក់នេះ មានលិខិតទិញលក់ផ្ដិតមេដៃភាគីទាំងសង្ខារ។ឈ្មោះ ហៀត អុល បានបន្តទៀតថា លោក ក្រូច ប៊ុន គីម សន្យានឹងកាត់ប្លង់ជូនលោក។

ចំណែកម្ចាស់ដីម្នាក់ទៀតឈ្មោះ លោក គៀង បានឱ្យដឹងថា ដីនៅចំណុចខាងលើ រូបគាត់ក៏បាន​ទិញពី​ឈ្មោះ ក្រូច ប៊ុនគីមជាមន្ត្រីដឺបេម្នាក់នេះដែរ។លោកបានបន្តទៀតថា ដីដែលលោកទិញមាន ចំនួន៧ហិកតា ក្នុងមួយហិកតាមានតម្លៃ ១៥០០ដុល្លារ ហើយលោក ក្រូច ប៊ុន គីម ធនាឈូសឆាយ​ព្រៃឱ្យមួយស្អាត។

បើតាមពីប្រជាពលរដ្ឋ បានលើកឡើងថា លោក ក្រូច ប៊ុនគីម ជាមន្ត្រីដឺបេ​ពាក់សក្តី៣ បម្រើការងារ​នៅភូមិភាគ ៤ ម្នាក់នេះ​ មិនត្រឹមតែយកដីសហគមន៍ទៅលក់នោះទេ ថែមទាំងប្រើអំណាច​មកលើ​ប្រជាពលរដ្ឋ ទៅរំលោភយកដីប្រជាពលរដ្ឋ ដែលធ្លាប់អាស្រ័យផលកន្លងមក ជា​ច្រើនកន្លែង​ផងដែរ។ប្រជាពលរដ្ឋ បានបន្តទៀតថា ដីដែលពួកគាត់អាស្រ័យផលនោះ សុទ្ធតែមានឯកសារ និងមានសលាកបត្រទៀតផង។ ពាក់ព័ន្ធរឿងនេះ ប្រជាពលរដ្ឋក៏បានដាក់ពាក្យ​ប្ដឹងទៅកាន់​សាលាស្រុក​គូលែន ​ជាច្រើនដងផងដែរ តែលោក ក្រូច ប៊ុន គីម មិនបានចូលខ្លួនដោះស្រាយ​នោះទេ​គឺឲ្យប្រពន្ធអ្នកមកដោះស្រាយទៅវិញ។

ជាក់ស្ដែងនៅថ្ងៃទី២០ ខែឧសភាឆ្នាំ ២០២៤ លោក យឹម ប៊ុនថេន នាយសង្កាត់រដ្ឋបាលព្រៃឈើ​ស្រុកគូលែន​ បានដឹកនាំកម្លាំងមន្ត្រីសហគមន៍ព្រៃម្លោង រួមនឹងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន បានចុះទៅដល់នៅចំណុចដីទីតាំងខាងលើនេះផ្ទាល់ លោក យឹម ប៊ុនថេន នាយសង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុកគូលែន ក៏បានឱ្យដឹងផងដែរថា ដីនៅចំណុចព្រៃម្លោងស្ថិតនៅ ភូមិក្តាក់ ឃុំភ្នំត្បែងស្រុកគូលែន ពិតជាដីនៅក្នុងដែនព្រៃសហគមន៍ព្រៃម្លោងពិតប្រាកដមែន។លោក បានបន្តទៀតថា លោកនឹងស្រង់ឈ្មោះបុគ្គល ដែលពាក់ព័ន្ធ និងបន្តនីតិវិធីទៅតាមច្បាប់។

យោងតាមឯកសារ ​ភស្តុតាង​ មន្ដ្រីជំនាញ ប្រជាសហគមន៍ រួមទាំងប្រជាពលរដ្ឋ ត្រូវបានរកឃើញថា ក្រោយពីការចុចយូភីអឹម (UPM) លើដីទីតាំងខាងលើនេះ ពិតជាលោក លោក ក្រូច ប៊ុនគីម ជាមន្ត្រីដឺបេ​ពាក់សក្តី៣ បម្រើការងារ​នៅភូមិភាគ ៤ ម្នាក់នេះ រំលោភយកដីព្រៃសហគមន៍ពិតប្រាកដមែន ។ ប្រជាពលរដ្ឋ សង្ឃឹមថា ច្បាប់និងមានវិធានការទៅលើបុគ្គលម្នាក់នេះ​ កុំឲ្យប្រើអំណាច​និង​តួនាទីគាបសង្កត់លើប្រជាពលរដ្ឋ បន្ដទៀត។

សូមបញ្ជាក់ផងដែរថា ​មន្ដ្រីជំនាញរដ្ឋបាលព្រៃឈើ​ស្រុកគូលែន​ រួមទាំងមន្ត្រីសហគមន៍ព្រៃម្លោង និងក្រុមអ្នកសារព័ត៌មានយើង បានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ បានប្រទះឃើញព្រៃឈើ​រងការ​កាប់​បំផ្លាញ ដុតភ្លើងក្លាយទៅជាវាល​រហោស្ថានដ៏​គួរឱ្យសង្វេក​​ គ្មាន​ការ​ទប់ស្កាត់ ​ឬ​បង្ក្រាប​ពី​មន្ត្រី​ពាក់ព័ន្ធនោះទេ​ ។ក្រុមអ្នកសារព័ត៌មានយើង ជួបផ្ទាល់​ជាមួយប្រជាពលរដ្ឋ ​ដែលកំពុងដាំដំឡូង លើដីព្រៃរងការដុតភ្លើងផ្សែងហុយៗ ពួកគាត់ បានអះអាងថា​ ស៊ីឈ្នួលដាំដំឡូងឱ្យគេក្នុងមួយថ្ងៃ​តម្លៃ ២៥០០០រៀល ​ដោយពួកគាត់ ​មិនបានបញ្ជាក់ថា​ បុគ្គលដែលគាត់ស៊ីឈ្នួលនោះ ជាអ្នក​នណានោះទេ ។

ដូច្នេះប្រជាពលរដ្ឋ​ ស្នើសុំ ​ដល់អង្គភាពយោធ​ភូមិភាគទី៤ ​និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ ​ជួយ​រក​យុត្តិធម៌ ​និង​ដំណោះស្រាយ​ជូន​ពួកគាត់ផង ​ព្រោះ​ពួកគាត់​ប្រជាពលរដ្ឋស្លូតត្រង់ ​គ្មាន​សិទ្ធិអំណាច​អ្វីទៅតតាំងជាមួយ​មន្ត្រីយោធាពាក់សក្តិ៣ ​លោក ក្រូច ប៊ុនគីម ដែល​បាន​ប្រើ​ប្រាស់​អំណាច​មក​រំលោភ​បំពាន​យកដី​របស់ពួកគាត់​ ទាំងដែលដី​របស់ពួកគាត់មានសលាកបត្រ ៕ដោយ សាវី

(ឈ្មោះក្រូច ប៊ុន គីម ជាមន្ត្រីយោធាដឺបេពាក់សក្តិ៣ នៅភូមិភាគ៤ )

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm