ប៉ូឡូញចាប់ខ្លួនមនុស្ស ៩នាក់ ពីបទវិឆ្ឆេទកម្មដែលបញ្ជាដោយរុស្ស៊ី

2024/05/21 11:43:20 pm        93

ប្រទេសប៉ូឡូញបានចាប់ខ្លួនមនុស្ស ៩នាក់ ពាក់ព័ន្ធនឹងអំពើវិឆ្ឆេតកម្ម ដែលបានប្រព្រឹត្តនៅក្នុងប្រទេសនេះ តាមបញ្ជារបស់សេវាកម្មរុស្ស៊ី។ នេះបើតាមការប្រាប់ឲ្យដឹងពីនាយករដ្ឋមន្ត្រី លោក Donald Tusk កាលពីយប់ថ្ងៃចន្ទ (ទី២០ ខែឧសភា)។

ទីក្រុងវ៉ាសូវី និយាយថា ទីតាំងរបស់ខ្លួនជាមជ្ឈមណ្ឌល សម្រាប់ការផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន បានធ្វើឲ្យវាក្លាយជាគោលដៅសំខាន់ សម្រាប់សេវាស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ហើយបានចោទប្រកាន់ក្រុងមូស្គូពីការព្យាយាមធ្វើឲ្យប្រទេសរបស់ខ្លួនអស្ថិរភាព។

លោក Tusk បានប្រាប់ទូរទស្សន៍ឯកជន TVN24 ថា៖ «បច្ចុប្បន្នយើងមានជនសង្ស័យចំនួន ៩នាក់ ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទចូលរួម ក្នុងសកម្មភាពវិឆ្ឆេទកម្ម នៅក្នុងប្រទេសប៉ូឡូញ ដោយផ្ទាល់ តំណាងឲ្យសេវាកម្មរុស្ស៊ី។ នេះរួមបញ្ចូលទាំងការវាយដំ ការដុត និងប៉ុនប៉ងដុតបំផ្លាញ»។

លោក Tusk បាននិយាយថា ប្រទេសប៉ូឡូញកំពុងសហការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនលើបញ្ហានេះ ហើយថាផែនការនេះ ក៏ប៉ះពាល់ដល់ប្រទេសលីទុយអានី ឡាតវី និងប្រហែលជាស៊ុយអែតផងដែរ។ នៅដើមខែនេះ មេដឹកនាំរូបនេះបាននិយាយថា ប៉ូឡូញនឹងបែងចែកនូវទឹកប្រាក់ ២៥,៥៣លានដុល្លារ ដល់សេវាកម្មស៊ើបការណ៍របស់ខ្លួន ដោយសារតែមានការគំរាមកំហែងពីរុស្ស៊ី។

កាលពីខែមេសា មនុស្ស ២នាក់ត្រូវបានឃុំខ្លួន ក្នុងប្រទេសប៉ូឡូញ ពីបទសង្ស័យថា បានវាយប្រហារជំនួយការជាន់ខ្ពស់របស់សពអតីតមេដឹកនាំគណបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny គឺលោក Leonid Volkov ដែលកំពុងរស់នៅនិរទេសខ្លួន៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        49
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm