WHO អំពាវនាវ​ឲ្យ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​ដើម្បី​ទុក​ចាក់​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​

2021/08/05 09:03:47 pm        1.0 K

​WHO៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អំពាវនាវ​ឱ្យ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ដូ​ស​បន្ថែម​រហូតដល់​ដំណាច់​ខែ​កញ្ញា​។​ ​លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​ការ​ផ្អាក​នេះ​នឹង​អនុញ្ញាត​ឱ្យ​មនុស្ស​យ៉ាងហោចណាស់ ១០% នៃ​ចំនួន​ប្រជាជន​នៅ​គ្រប់​ប្រទេស​ទាំងអស់​ទទួល​បាន​កា​រ​ចាក់​វ៉ាក់សាំង​។​

ប្រទេស​មួយ​ចំនួន​រួម​ទាំង​អ៊ីស្រាអែល និង​អាល្លឺម៉ង់​បាន​ប្រកាស​ពី​ផែន​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣។​ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត Tedros បាន​ព្រមាន​ថា​ ប្រទេស​ក្រីក្រ​កំពុង​ដើរ​តាម​ក្រោយ​។​ យោង​តាម​អង្គការ​សុខភាព​ពិភពលោក​ ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប​អាច​ចាក់​បាន​ត្រឹមតែ ១,៥​ដូ​ស​ប៉ុណ្ណោះ​សម្រាប់​មនុស្ស ១០០​នាក់​ដោយសារ​កង្វះ​ការ​ផ្គត់ផ្គង់​។​ ​លោក​វេជ្ជបណ្ឌិត Tedros បាន​និយាយ​ថា​ ចាំបាច់​ត្រូវ​មាន​ការផ្លាស់ប្ដូរ​ផែនការ ហើយ​វ៉ាក់សាំង​ភាគ​ច្រើន​គួរតែ​បញ្ជូន​ទៅ​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប​។ លោក​បាន​បន្ថែម​ថា ខ្ញុំ​យល់​ពី​កង្វល់​របស់​រដ្ឋាភិបាល​ទាំងអស់​ ក្នុង​ការ​នាំ​ប្រជាជន​របស់​ពួកគេ​ចេញពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta។ ប៉ុន្តែ​យើង​មិន​អាច​ទទួលយក​បណ្ដា​ប្រទេស​ ដែល​បាន​យក​វ៉ាក់សាំង​ផ្គត់ផ្គង់​ភាគច្រើន​នៅ​លើ​ពិភពលោក ​ទៅ​ប្រើ​ប្រាស់​ច្រើន​ហួស​នោះ​ទេ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm