ប្រធានាធិបតីស៊ីរី៖ ស្ត្រីទី១ របស់ស៊ីរី លោកស្រី Asma al-Assad មានជំងឺមហារីកគ្រាប់ឈាម

2024/05/22 12:35:14 am        223

តាមរយៈសេចក្ដីថ្លែងការណ៍ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad នៅថ្ងៃអង្គារ (ទី២១ ខែឧសភា) នេះ បានប្រាប់ថា ស្ត្រីទី១ របស់ប្រទេសស៊ីរី គឺលោកស្រី Asma al-Assad ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថា មានជំងឺមហារីកគ្រាប់ឈាម។

សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា លោកស្រី Asma វ័យ ៤៨ឆ្នាំ នឹងឆ្លងកាត់វិធីព្យាបាលពិសេសមួយដែលតម្រូវឲ្យលោសក្រីនៅដាច់ដោយឡែកពីអ្នកដទៃ ហើយថា លោកស្រីនឹងមិនមានការចូលរួមកម្មវិធីជាសាធារណៈនានានោះឡើយ។ កាលពីខែសីហា ឆ្នាំ២០១៩ លោកស្រី Asma បានប្រាប់ថា លោកស្រីបានជាសះស្បើយទាំងស្រុងពីជំងឺមហារីកសុដន់ ដែលលោកស្រីបាននិយាយថា ត្រូវបានរកឃើញលឿន ពោលគឺពេលជំងឺនៅស្រាលនៅឡើយ។

គួរបញ្ជាក់ថា ចាប់តាំងពីប្រទេសស៊ីរីធ្លាក់ចូលទៅក្នុងសង្រ្គាម ក្នុងឆ្នាំ២០១១ អតីតប្រធានធនាគារវិនិយោគដែលមានដើមកំណើតអង់គ្លេសរូបនេះ បានដើរតួនាទីសាធារណៈ ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌ និងជួបជាមួយគ្រួសារទាហានពលីជីវិត ប៉ុន្តែក៏ត្រូវបានក្រុមប្រឆាំងស្អប់ខ្ពើមផងដែរ។

លោកស្រីគ្រប់គ្រងស្ថាប័ន Syria Trust for Development ជាអង្គការក្រៅរដ្ឋាភិបាលដ៏ធំមួយដែលដើរតួនាទីជាអង្គការម្លប់ឆ័ត្រ សម្រាប់ប្រតិបត្តិការជំនួយ និងការអភិវឌ្ឍជាច្រើន នៅក្នុងប្រទេសស៊ីរី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        11
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm