បណ្តាប្រទេស EU អនុម័តផែនការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី សម្រាប់វិស័យការពារជាតិអ៊ុយក្រែន

2024/05/22 02:37:09 am        158

រដ្ឋាភិបាលបែលហ្ស៊ិក នៅថ្ងៃអង្គារ (ទី២១ ខែឧសភា) នេះ បានឲ្យដឹងថា បណ្តាប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប (EU) បានអនុម័តជាផ្លូវការនូវផែនការមួយ ដើម្បីប្រើប្រាស់ប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ីដែលត្រូវបានបង្កកនៅអឺរ៉ុប សម្រាប់ការការពារប្រទេសអ៊ុយក្រែន។

អត្ថបទនេះត្រឹមតែត្រូវការការអនុម័តដោយស្វ័យប្រវត្តិពីបណ្ដារដ្ឋមន្ត្រីប៉ុណ្ណោះ បន្ទាប់ពីឯកអគ្គរដ្ឋទូត EU បានឈានដល់កិច្ចព្រមព្រៀង កាលពីដើមខែឧសភានេះ។ នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រាក់ចំណូល ៩០ភាគរយ នឹងចូលទៅក្នុងមូលនិធិដែលគ្រប់គ្រងដោយ EU សម្រាប់ផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ដោយ ១០ភាគរយផ្សេងទៀត នឹងគាំទ្រដល់ទីក្រុងគីវ តាមមធ្យោបាយផ្សេងទៀត។

អ្នកការទូត EU បានឲ្យដឹងថា សហភាពអឺរ៉ុបរំពឹងថា ទ្រព្យសម្បត្តិនេះ នឹងផ្តល់ផលចំណេញប្រហែល ១៥-២០ពាន់លានអឺរ៉ូ (១៦,៣០-២១,៧០ពាន់លានដុល្លារ) នៅឆ្នាំ២០២៧។ អ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងទទួលបានផលចំណេញពីទ្រព្យសម្បត្តិបង្កកនេះលើកដំបូង នៅក្នុងខែកក្កដា។

គួរបញ្ជាក់ថា ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) បានផ្អឹបទុកទ្រព្យសកម្មហិរញ្ញវត្ថុរបស់រុស្ស៊ី ដែលមានតម្លៃប្រហែល ៣០០ពាន់លានដុល្លារភ្លាមៗ បន្ទាប់ពីមានការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។ ចាប់តាំងពីពេលនោះមក EU និងប្រទេស G7 ផ្សេងទៀត បានពិភាក្សាគ្នាអំពីរបៀប និងថា តើត្រូវប្រើប្រាស់មូលនិធិ ដើម្បីជួយអ៊ុយក្រែនយ៉ាងដូចម្ដេច។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen កំពុងជំរុញប្រទេសសមាជិក G7 នៅសប្តាហ៍នេះ ឲ្យយល់ព្រមលើផែនការប្រើប្រាស់ប្រាក់ចំណេញជាប្រាតិភោគ ដែលគាំទ្រឲ្យមានប្រាក់កម្ចីកាន់តែធំជាងមុន ដើម្បីជួយដល់អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm