UNRWA៖ ការចែកចាយស្បៀងអាហារនៅក្រុង Rafah ត្រូវបានផ្អាកដោយសារអសន្តិសុខ

2024/05/22 05:37:38 pm        91

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃអង្គារ (២១ ឧសភា) ថា ការចែកចាយជំនួយស្បៀងអាហារនៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា បច្ចុប្បន្នត្រូវបានផ្អាកដោយសារតែខ្វះការផ្គត់ផ្គង់ និងអសន្តិសុខ។

ទីភ្នាក់ងារជំនួយ UNRWA នេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X ថាមានតែមណ្ឌលសុខភាពចំនួន ៧ ទីតាំងប៉ុណ្ណោះក្នុងចំណោមមណ្ឌលសុខភាពទាំង ២៤ របស់ខ្លួនដែលកំពុងដំណើរការ ហើយថាមន្ទីរពេទ្យទាំងនោះមិនបានទទួលការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តណាមួយនោះទេក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ ដោយសារតែ «ការបិទ ឬការរំខាន» នៅច្រកឆ្លងកាត់ រ៉ាហ្វា និងច្រក កេរឹម សាលូម (Kerem Shalom) ចូលទៅក្នុងហ្កាហ្សា។

អ៊ីស្រាអែល បានបង្កើនការវាយរុញថ្មីមួយនៅកណ្តាលតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទ ដោយទម្លាក់គ្រាប់បែកលើភូមិនានានៅភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ ហើយនិយាយថា ខ្លួនមានបំណងពង្រីកប្រតិបត្តិការនៅក្នុងទីក្រុងរ៉ាហ្វា ទោះបីជាមានការព្រមានរបស់សហរដ្ឋអាមេរិក អំពីហានិភ័យនៃការស្លាប់ និងរបួសដ៏ច្រើននៅក្នុងទីក្រុងភាគខាងត្បូងក៏ដោយ។

ការវាយលុករបស់អ៊ីស្រាអែល ក្នុងពេលដំណាលគ្នានៅចុងភាគខាងត្បូង និងភាគខាងជើងនៃតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ក្នុងខែនេះ បានបណ្តាលឱ្យមានការភៀសខ្លួនថ្មីនៃមនុស្សរាប់សែននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយបានរឹតបន្តឹងយ៉ាងខ្លាំងដល់លំហូរនៃជំនួយ ដែលបង្កើនហានិភ័យនៃគ្រោះទុរ្ភិក្សកាន់តែធ្ងន់ធ្ងរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm