សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានច្បាប់ដាក់ទោស ចំពោះអ្នកដែលនិយាយមិនទទួលស្គាល់របបប៉ុល ពត

2024/05/22 06:14:02 pm        150

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្តល់ជាទស្សនៈ និងលើកទឹកចិត្តដល់អ្នកតាក់តែងច្បាប់ គួរដាក់ទោសកម្រិតណាមួយចំពោះបុគ្គលណាដែល និយាយថា គ្មានរបបកម្ពុជា ប្រជាធិបតេយ្យ (ប៉ុល ពត) ខណៈរបបដ៏ឃោរឃៅមួយនេះ បានសម្លាប់ពលរដ្ឋខ្មៃរស្លូតត្រង់ជាងបីលាននាក់ ត្រឹមតែរយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃនោះ។

ក្នុងឱកាសអញ្ជើញចូលរួមពិធីបិទសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅបញ្ជាការដ្ឋានកងទព័ជើងគោក នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វា​អយុត្តិធម៌ខ្លាំងណាស់​សម្រាប់​ប្រជាពលខ្មែរទាំងមូល​ដែលជាជនរងគ្រោះ​ដោយសារតែ របបប្រល័យពូជសាសន៍ប៉ុល ពត ហើយបែរ​ជាជន​អគតិ​មួយក្តាប់តូច​មិន​ទទួលស្គាល់របបនេះ ដូច្នេះគប្បី ដាក់ច្បាប់មួយ ដាក់ទោសចំពោះអ្នកទាំងនោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា របបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត គឺបានកើតឡើង​លើទឹកដី​របស់កម្ពុជា​ពិតប្រាកដមែន ពុំមែនជាការ​ភូតកុហក​ដើម្បីតែគេងចំណេញ​នយោបាយនោះឡើយ ខណៈរបប​ដ៏ឃោរឃៅ​មួយនេះមិនមែនត្រឹម​តែមេរៀន​សម្រាប់កម្ពុជា​ប៉ុណ្ណោះទេ វាថែមទាំងជាមេរៀនសម្រាប់ពិភពលោកទាំងមូលផងដែរ។

ទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យនេះដែរសម្តេចតេជោ ​ហ៊ុន សែន ​បានលើកឡើងថា អ្វីដែលធ្វើឲ្យសម្តេច និងប្រជាជនកម្ពុជា​កាន់តែឈឺចាប់បន្ថែមទៀតនោះ គឺអន្តរជាតិ​មិនត្រឹម​តែ​មិនដាក់​ទោសខ្មែរក្រហម​ប៉ុណ្ណោះទេ ពួកគេ​ ថែមទាំង​ជួយ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ឲ្យ​ខ្មែរក្រហម និង​ថែមទាំង​បោះឆ្នោះឲ្យរបបកម្ពុជា​ប្រជាធិបតេយ្យ ​មាន​កៅអី​នៅអង្គការ​សហប្រជាជាតិ​ថែមទៀត​ផង។ ប៉ុន្តែទោះបីជាយ៉ាងណា​ក៏​ដោយ ​សម្តេចតេជោ បាន​រងចាំ​អស់​រយៈពេលជាង ៤០ឆ្នាំ​ទើប​រកយុត្តិធម៌ បានជូនបងប្អូន​ប្រជាពលរដ្ឋខ្មែរ​ជាងបីលាននាក់ ​ដែលបានស្លាប់ ដោយសារតែរបប​ដ៏ឃោរឃៅ​មួយនេះ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm