កម្ពុជា​ស្នើ​ចក្រភព​អង់គ្លេស​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ AstraZeneca បន្ថែម​ទៀត និង​សម្រប​សម្រួល​ការ​បញ្ជា​ទិញ​ពី​កម្ពុជា​

2021/08/05 09:45:49 pm        520

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​ទៅ​ចក្រភព​អង់គ្លេស​ឱ្យ​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​បន្ថែម​ទៀត​មក​ដល់​កម្ពុជា និង​សម្រប​សម្រួល​ដល់​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​នេះ​ពី​កម្ពុជា​ផង​ដែរ។

សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រគល់-ទទួល​វ៉ាក់សាំង​ប្រភេទ​ AstraZeneca ចំនួន ៤១៥,០០០​ដូស ជា​ជំនួយ​របស់​ចក្រភព​អង់គ្លេស​ ដែល​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​នៅ​រសៀល​ថ្ងៃ​នេះ។

ក្នុង​ពិធី​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​ទឹក​ចិត្ត​សប្បុរស​របស់​រដ្ឋាភិបាល​ចក្រ​អង់គ្លេស ដែល​បាន​រួម​ចំណែក​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លងរាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រមុខ​រាជ​រដ្ឋាភិបា​លកម្ពុជា ក៏​បាន​ស្នើ​ផង​ដែរ​ទៅ​ចក្រ​ភព​អង់គ្លេស​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ប្រភេទ​ AstraZeneca នេះ​មក​ដល់​កម្ពុជា​បន្ថែម​ទៀត ខណៈ​ដែល​កម្ពុជា​កំពុង​តែ​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ជូន​ប្រជា​ពលរដ្ឋ។

ជាង​នេះ​ទៀត សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ស្នើ​ទៅ​ចក្រ​ភព​អង់គ្លេស​ឱ្យ​ជួយ​សម្រប​សម្រួល​ដល់​កម្ពុជា​​បញ្ជា​ទិញ​វ៉ាក់សាំង​ប្រភេទ​នេះ​​ផង​ដែរ។

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ដោយ​ចាក់​ជូន​ប្រជា​ពលរដ្ឋ​បាន​ជាង ៧​លាន ៧០​ម៉ឺន​នាក់​រួច​ហើយ ឬ​សម្រេច​បាន​ជាង ៧៥​ភាគរយ៕អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm