សិស្សពូកែកម្ពុជាត្រៀមទៅប្រឡងគណិតវិទ្យា និងរូបវិទ្យា ជាលក្ខណៈអន្តរជាតិ នៅប្រទេស អង់គ្លេស និងអ៊ីរ៉ង់

2024/05/22 08:11:52 pm        312

សិស្សពូកែកម្ពុជា ចំនួន ៩រូប បច្ចុប្បន្នកំពុងទទួលការបណ្ដុះបណ្ដាលពិសេស ដើម្បីត្រៀម​ខ្លួន​ចេញ​​​ទៅប្រកួតប្រជែងក្នុងការប្រឡងគណិតវិទ្យា និងរូបវិទ្យាជាលក្ខណៈអន្តរជាតិ នៅខែ កក្កដា ឆ្នាំ ២០២៤ខាងមុខ។ សិស្សមួយ​ក្រុមត្រូវទៅចូលរួម​ប្រកួតក្នុង​ការ​ប្រឡង​គណិតវិទ្យា​អូឡាំព្យាដ​អន្តរជាតិ នៅចក្រ​ភព​អង់គ្លេស រីឯសិស្សមួ​យ​ក្រុម​ទៀត​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ការ​ប្រឡង​រូប​វិទ្យា​អូឡាំព្យាដ​អន្តរជាតិ​នៅ​ប្រទេស អ៊ីរ៉ង់។

ក្រសួងអប់រំ យុវជន និងកីឡា បច្ចុប្បន្នកំពុងធ្វើការបណ្ដុះបណ្ដាលជា​ពិសេស​សម្រាប់​យុវជ​ន​ចំនួន ៩នាក់ ដែលត្រៀមខ្លួនចេញទៅប្រកួតប្រជែងតំណាងកម្ពុជា ក្នុង​ព្រឹត្តិការណ៍​ប្រឡង​គណិត​វិទ្យា​អូឡាំព្យាដអន្តរជាតិ នៅចក្រភពអង់គ្លេស និងការប្រឡងរូបវិ​ទ្យា​អូឡាំព្យាដ​អន្តរជាតិ​នៅ​ប្រទេស អ៊ីរ៉ង់។ សិស្សពូកែទាំង ៩រូបនេះ ពួកគេជាអតីតសិស្សពូកែទូទាំងប្រទេសថ្នាក់ទី ៩ លើ​មុខ​វិជ្ជា​គណិត និងរូបវិទ្យាកាលពីឆ្នាំ ២០២២។

ជាការត្រៀមសម្រាប់ព្រឹត្តិការណ៍ដ៏ធំខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូន​អតីត​សិស្ស​ពូកែទាំងនោះ មកបណ្ដុះបណ្ដាលជាពិសេសរយៈពេល ៣ខែ នៅសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ នេះជាការលើកឡើងរបស់ លោក គឹម ថាច ប្រធានការិយាល័យ​ប្រឡង​ជ្រើស​រើស​សិស្ស​ពូកែ​ថ្នាក់ជាតិ និងអន្តរជាតិ នៃនាយកដ្ឋានកិច្ចការបប្រឡង ក្រសួងអប់រំ យុវជន និង​កីឡា​។

លោកលើកឡើងថា នេះជាឱកាសដ៏វិសេសវិសាល ដែលយុវជនកម្ពុជា នឹងកាន់ទង់​ជាតិ​បង្ហាញ​ពី​ប្រទេ​សកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ។ លោកបញ្ជាក់ថា ការ​ប្រឡងគណិតវិទ្យាអូឡាំព្យាដអន្តរជាតិ នៅចក្រភពអង់គ្លេស ក្នុងឆ្នាំ ២០២៤នេះ នឹងមាន​ប្រទេស​ចូល​រួមជាង ១០០ប្រទេស រីឯការប្រឡងរូបវិទ្យាអូឡាំព្យាដអន្តរជាតិនៅប្រទេស អ៊ីរ៉ង់ មាន​ការចូលរួមជិត ១០០ប្រទេសផងដែរ។

កំឡុងពេលសិក្សាពិសេសរយៈពេលជិត ៣ខែ មកនេះ ទាំងសិស្សត្រៀមទៅប្រកួតនៅ​ចក្រ​ភព​អង់គ្លេស និងសិស្សត្រៀមទៅប្រកួតនៅប្រទេស អ៊ីរ៉ង់ ម្នាក់ៗខិតខំប្រឹងប្រែងជាខ្លាំង។ ពួក​គេ​មើល​ឃើញ​ថា ការប្រឡងនៅពេលខាងមុខ ជាការប្រកួតប្រជែងដ៏ធំ ដែលវាពុំមែ​ន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។​ ពួកគេក្នុងនាមជាយុវជនកម្ពុជា គឺនឹងប្រឹងប្រែង​ឱ្យអ​ស់​ពី​សមត្ថភាព​សម្រាប់​ការ​ប្រឡង​ដ៏​ធំនេះ។

កន្លងទៅតាមរយៈការបញ្ជូនសិស្សទៅចូលរួមការប្រកួតលក្ខណៈជាអន្តរជាតិ របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ធ្លាប់ទទួលបានពានរង្វាន់ត្រឡប់មកវិញផងដែរ។ ជាក់ស្ដែងនៅឆ្នាំ ២០១៦ សិស្ស​នៅវិទ្យាល័យបាក់ទូក ១រូប ទទួលបានពានរង្វាន់កិត្តិយស ១គ្រឿង សម្រាប់​ការ​ចូលរួម​ក្នុង​ការ​ប្រឡង​គណិតវិទ្យាអូឡាំព្យាដ អន្តរជាតិលើកទី ៥៧ នៅទីក្រុង ហុងកុង ប្រទេសចិន។ នៅ​ក្នុង​ឆ្នាំ២០១៩ សិស្សកម្ពុជា មកពីខេត្ត សៀមរាប ១រូបទៀតក៏ទទួលបានពានរង្វាន់កិត្តិយស មក​ពី​ចក្រភពអង់គ្លេសក្នុងការចូលរួមប្រកួតប្រជែង ការប្រឡងគណិតវិទ្យាអូឡាំព្យាដ អន្តរជាតិ​នៅ​ចក្រ​ភពអង់គ្លេសផងដែរ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        236

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm