រយៈពេល៩ខែ កម្ពុជាទាក់ទាញគម្រោងវិនិយោគថ្មីចំនួន១៤៧ គិតជាទឹកប្រាក់ ២,៧០០លានដុល្លារ

2024/05/22 08:16:28 pm        214

គិតក្នុងរយៈពេល៩ខែ ក្រោយការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានខិតខំធ្វើសកម្មភាពទាំងក្នុងនិងក្រៅប្រទេសដើម្បីលើកទឹកចិត្តអ្នកវិនិយោគទុន។ ជាលទ្ធផល កម្ពុជាបានទាក់ទាញគម្រោងវិនិយោគថ្មីចំនួន១៤៧ ទុនវិនិយោគចំនួន ២,៧០០លានដុល្លារ និងបង្កើតការងារចំនួនជាង ១៤ម៉ឺនកន្លែង ជូនដល់ប្រជាពលរដ្ឋ។

នៅក្នុងវេទិកាសារព័ត៌មានលើកទី៣ ដើម្បីបង្ហាញពីវឌ្ឍនភាពរបស់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា យោងតាមវិទ្យាស្ថានមួយរបស់ប្រទេសឥណ្ឌូនេស៊ី បានព្យាករណ៍ ដោយនៅឆ្នាំ២០២៤នេះ សន្ទុះសេដ្ឋកិច្ចរបស់កម្ពុជា បានហក់ឡើងខ្ពស់ជាងគេចំណាត់ថ្នាក់ទី១ នៃប្រទេសក្នុងតំបន់អាស៊ាន ហើយចំណាត់ថ្នាក់ទី៣ ក្នុងចំណោមប្រទេសចំនួន២០ នៅតំបន់អាស៊ី ដែលគេចាត់ទុកថា មានសេច្ចកិច្ចលូតលាស់ខ្លាំង ក្រោយពីវិបត្តិកូវីដ-១៩ ក្នុងអត្រា ៦,១% នៅឆ្នាំ២០២៤នេះ ។

 ឯកឧត្តមបានបន្តថា ទន្ទឹមនឹងការព្យាករណ៍នេះ រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលបន្តមកពីជំនាន់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើពិពិធកម្មសេដ្ឋកិច្ច រួមទាំងការប្រកួតប្រជែង តាមរយៈការបង្កើតនូវបូលសេដ្ឋកិច្ច ខណៈបច្ចុប្បន្ននៅកម្ពុជា មានប៉ូលសេដ្ឋកិច្ចចំនួន៥ រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ប៉ែកពាយ័ព្យ និងប៉ែកឦសាន្ត។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់បន្ថែមថា គ្រប់គោលនយោបាយអភិវឌ្ឍប្រទេស គឺរាជរដ្ឋាភិបាល មិនមើលរំលងឡើយការរក្សាភាពធន់ ចីរភាព និងបរិយាប័ន្ន មានន័យថា ធ្វើយ៉ាងណាឱ្យការអភិវឌ្ឃប្រទេសមានភាពធន់ ចីរភាពយូរអង្វែង និងមានការចូលរួមពីប្រជាពលរដ្ឋ ហើយមានការបែងចែកភាគផលដោយសមធម៌៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm