
ក្រុមហ៊ុនថាមពលឯកជនដ៏ធំបំផុតរបស់អ៊ុយក្រែន បានអំពាវនាវឲ្យចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត បញ្ជូនឧបករណ៍ដែលនឹងរក្សាភ្លើង បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី បានបំផ្លាញរោងចក្រធ្យូងថ្មភាគច្រើនរបស់ខ្លួន។
ក្រុមហ៊ុន DTEK ដែលផ្គត់ផ្គង់អគ្គិសនី១ភាគ៥របស់អ៊ុយក្រែនដោយប្រើប្រាស់រោងចក្រដុតធ្យូងថ្មចំនួន៦ កំពុងស្វែងរកឧបករណ៍ ដែលមានតម្លៃសរុបចំនួន ៣៥០ លានដុល្លារ (២៧៥លានផោន) រួមទាំងម៉ាស៊ីនភ្លើង ទួរប៊ីន ត្រង់ស្វូ និងឧបករណ៍បំបែកសៀគ្វី។
ការអំពាវនាវនេះ ដែលជាផ្នែកនៃយុទ្ធនាការ «ប្រយុទ្ធដើម្បីពន្លឺ»របស់ខ្លួន បន្ទាប់ពីការវាយប្រហារយ៉ាងធ្ងន់ធ្ងររបស់ប្រទេសរុស្ស៊ី ដែលបានបំផ្លាញ ៩០ភាគនៃសមត្ថភាពផលិតធ្យូងថ្មរបស់ក្រុមហ៊ុននេះ ចាប់តាំងពីខែមីនាមក។
បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនចំនួន ៥លើក រោងចក្ររបស់ក្រុមហ៊ុនDTEK ទាំងអស់នៅទូទាំងភាគខាងកើត និងខាងលិចអ៊ុយក្រែន ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ ការខូចខាតទាំងនោះដែលបានកើតឡើងទីតាំងរោងចក្រផ្ទាល់ មិនអាចត្រូវបានបង្ហាញដោយហេតុផលសុវត្ថិភាពទេ។
អ្នកនាំពាក្យក្រុមហ៊ុន បាននិយាយថា កលល្បិចរបស់រុស្ស៊ី បានចូលរួមការពារដែនអាកាសដ៏លើសលប់ ហើយថែមទាំង បានវាយប្រហារស្ថានីយថាមពលជាមួយនឹងមីស៊ីលដែលអាចចល័តនិងកំណត់គោលដៅបានយ៉ាងជាក់លាក់។