ជនសង្ស័យសម្លាប់មេដឹកនាំសាសនា Sikh បង្ហាញខ្លួននៅតុលាការ Surrey ខណៈការតវ៉ានៅតែបន្តមាន

2024/05/22 10:40:56 pm        191

ជនសង្ស័យនៅក្នុងរឿងក្ដីសម្លាប់មេដឹកនាំសាសនា Sikh លោក Hardeep Singh Nijjar ដែលមានឈ្មោះ Karan Brar, Kamal Preet Singh, Karan Preet Singh និង Amandeep Singh បានបង្ហាញខ្លួនជាមួយគ្នា នៅក្នុងបន្ទប់សវនាការ នៅទីក្រុង Surrey របស់ប្រទេសកាណាដា កាលពីថ្ងៃអង្គារ (ទី២១ ខែឧសភា)។ បុរស ៣នាក់ ក្នុងចំណោមអ្នកទាំងនោះ ដែលបច្ចុប្បន្នត្រូវបានឃុំខ្លួនក្នុងខេត្ត British Columbia ត្រូវបាននាំខ្លួនចូលទៅក្នុងបន្ទប់សវនាការដោយមានជាប់ខ្នោះដៃ ហើយអង្គុយនៅចំពោះមុខសមាជិកនៃក្រុម Gurdwara របស់អ្នកកាន់សាសនា Sikh។ ចំណែកជនជាប់ចោទ Amandeep Singh បានបង្ហាញខ្លួនតាមរយៈវីដេអូអនឡាញពីខេត្ត Ontario។ បុរសទាំង ៤នាក់ ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទឃាតកម្ម និងសមគំនិត ក្នុងករណីប្រព្រឹត្តអំពើឃាតកម្ម។

អ្នកបកប្រែភាសា Punjabi (ប៉ាន់ចាប) បកប្រែការណែនាំរបស់តុលាការដល់ជនជាប់ចោទទាំងនោះ។ យោងតាមសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ចៅក្រមបានបញ្ជាបុរសទាំងនោះមិនឲ្យទាក់ទងដល់បុគ្គលមានឈ្មោះក្នុងបញ្ជី ក្នុងរួមទាំងសមាជិកគ្រួសាររបស់លោក Nijjar ផងដែរ ហើយតម្រូវឲ្យពួកគេបញ្ជាក់ពីកម្រិតនៃការយល់របស់ពួកគេ ចំពោះការណែនាំទាំងនេះ។

អំឡុងការកាត់ក្ដីនេះ ឃើញថា មានអ្នកមើលពីសហគមន៍អ្នកកាន់សាសនា Sikh តិចជាងមុន បើប្រៀបធៀបទៅនឹងការបង្ហាញខ្លួនដំបូងរបស់ជនសង្ស័យទាំងនេះ ប៉ុន្តែទង់ជាតិ និងបដាតវ៉ាជាច្រើន នៅតែអាចត្រូវបានមើលឃើញនៅខាងក្រៅតុលាការ។ ក្នុងចំណោមការបង្ហាញការតវ៉ានោះ ក៏ឃើញមានរូបតុក្កតារបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលមានសម្លៀកបំពាក់អ្នកទោស និងជាប់ខ្នោះដៃ។

លោក Moninder Singh អ្នកនាំពាក្យក្រុមប្រឹក្សា BC Gurdwara បានធ្វើសន្និសីទសារព័ត៌មានខ្លីមួយនៅខាងក្រៅតុលាការ ដោយបញ្ជាក់ថា ការមើលឃើញជនជាប់ចោទដោយផ្ទាល់ បាន និងកំពុងធ្វើឲ្យសកម្មឡើង សម្រាប់បុព្វហេតុរបស់ពួកគេ និងបានគូសបញ្ជាក់អំពីតម្រូវការនៃការទទួលខុសត្រូវ។

គួរបញ្ជាក់ថា កាលពីដើមខែនេះ នគរបាលកាណាដា បានចាប់ខ្លួន និងចោទប្រកាន់បុរសជនជាតិឥណ្ឌា ៤នាក់ ហើយបានប្រកាសថា ពួកគេកំពុងស៊ើបអង្កេតទំនាក់ទំនងដែលអាចមាន រវាងជនសង្ស័យ និងរដ្ឋាភិបាលឥណ្ឌា៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        7
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        10
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm