កូរ៉េខាងជើងបង្ហាញរូបមេដឹកនាំរបស់ខ្លួន នៅក្បែររូបអ្នកកាន់តំណែងមុន ជាលើកដំបូង

2024/05/22 11:51:50 pm        109

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សព្វផ្សាយរូបថត ដែលបង្ហាញពីរូបរបស់មេដឹកនាំ លោក Kim Jong Un (គីម ជុងអ៊ុន) ព្យួរយ៉ាងត្រដែតនៅក្បែររូបឪពុក និងជីតារបស់លោក ដែលនេះបញ្ជាក់ឲ្យឃើញកាន់តែច្បាស់នូវការជំរុញជាក់ស្តែង ក្នុងគោលបំណងពង្រឹងឋានៈរបស់មេដឹកនាំរូបនេះឲ្យស្មើនឹងបុព្វបុរសរបស់លោក។

ការបង្ហាញពីរូបថតទាំងនោះ ទំនងជាលើកដំបូងហើយ ដែលបណ្ដាញសារព័ត៌មានរដ្ឋផ្សព្វផ្សាយនូវរូបរបស់លោក ដែលព្យួរក្បែរស្ថាបនិករដ្ឋ លោក Kim Il Sung (គីម អ៊ីលស៊ុង) និងឪពុករបស់លោក គឺលោក Kim Jong Il (គីម ជុងអ៊ីល) ដែលបានគ្រប់គ្រងប្រទេសរហូតដល់ពេលទទួលមរណភាពភ្លាមៗ ក្នុងឆ្នាំ២០១១។

រូបថតដែលបានថតនៅឯពិធីបើកវគ្គបណ្ដុះបណ្ដាលកម្មាភិបាលសាលាថ្មី សម្រាប់គណបក្សពលករ ដែលកំពុងកាន់អំណាច បានបង្ហាញរូបគំនូរពាក់កណ្ដាលខ្លួនដ៏ធំនៃមេដឹកនាំទាំង ៣ជំនាន់ ដែលដាក់នៅលើផ្នែកខាងមុខនៃអគារដ៏ស្កឹមស្កៃ។ នៅក្នុងរូបថតផ្សេងទៀត លោក គីម ត្រូវបានបង្ហាញថា កំពុងនិយាយទៅកាន់ជំនួយការ ក្នុងនោះរួមទាំងនាយខុទ្ទកាល័យ ក្នុងថ្នាក់រៀន ដែលមានរូបមេដឹកនាំទាំង៣ ព្យួរពីលើក្តារខៀននៅខាងមុខ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា លោក គីម បានប្រាប់ពិធីបើកថា ទីតាំងរបស់សាលានេះ ត្រូវបានជ្រើសរើស ដោយសារវានៅជិតនឹងវិមាន ដែលសពរបស់លោក គីម អ៊ីលស៊ុង និងលោក គីម ជុងអ៊ីល តម្កល់នៅក្នុងនោះ ដោយលោកបញ្ជាក់ថា ការធ្វើបែបនេះ គឺមានគោលបំណង «ដើម្បីឲ្យមេដឹកនាំដ៏អស្ចារ្យរបស់យើងអាចស្តាប់ឮគ្រប់ពាក្យសម្ដីរបស់សិស្ស សូម្បីតែពេលពួកគេខ្សឹបខ្សៀវគ្នា»។

យ៉ាងណាក្ដី ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមិនបានធ្វើអត្ថាធិប្បាយអំពីចេតនានៅពីក្រោយនៃការដាក់តាំងរូបមេដឹកនាំនេះ ឬលើកឡើងថា តើការធ្វើបែបនោះបានក្លាយជាស្តង់ដារទូទាំងប្រទេស សម្រាប់ទីកន្លែងសាធារណៈ និងថ្នាក់រៀនទាំងអស់ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        39
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm