បេក្ខជនចំនួន ៣៤៣នាក់ បានប្រឡងជាប់ធ្វើជាគ្រូអនុវិទ្យាល័យ

2024/05/23 12:04:29 am        172

ភ្នំពេញ ៖ លទ្ធផលបេក្ខជនដែលប្រឡងជាប់ធ្វើជាគ្រូអនុវិទ្យាល័យចំនួន ៣៤៣រូប បានប្រកាសផ្សាយជាផ្លូវការនៅល្ងាចថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៤នេះ។ ចំនួនបេក្ខជនដែលប្រឡងជាប់ទាំង ៣៤៣រូបនេះ គឺបានឆ្លងកាត់ការប្រឡងវិញ្ញាសាសំណេរចំនួន ២លើក ដោយមានបេក្ខជនចូលរួមសរុប ៣៣ ៣១៤នាក់។

​ការប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ បម្រើការងារនៅក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចប់ជាស្ថាពរ ដោយរកឃើញអ្នកជាប់ជាស្ថាពរចំនួន ៣៤៣រូប ក្នុងនោះមានស្ត្រីចំនួន ១៦៣នាក់។  ការប្រកាសលទ្ធផលនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: រួមទាំងវត្តមានតំណាងក្រសួងអប់រំ យុវជន និងកីឡា អង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងវត្តមានអ្នកសង្កេតការណ៍ មកពីបណ្ដាស្ថាប័នធ្វើជាសាក្សីដោយផ្ទាល់ផងដែរ។

ការជ្រើសរើសគ្រូអនុវិទ្យាល័យ រៀបចំការប្រឡងវិញ្ញាសាសំណេរចំនួនពីរលើកផ្សេងគ្នា។ បេក្ខជនដែលបានជាប់គឺ ជាបេក្ខជនដែលទទួលបានពិន្ទុខ្ពស់ក្នុងការប្រឡងទាំងពីរលើក។ 

 ការប្រឡងលើកទីមួយប្រព្រឹត្តិទៅកាលពីដើមខែ ឧសភា ដោយមានបេក្ខជនចូលរួមសរុប ៣៣ ៣១៤នាក់។ ការប្រឡងលើកទីមួយ ជាការប្រឡងដើម្បីសម្រាំងយកបេក្ខជន ត្រឹម ១ ៣៧៩នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការប្រឡងវិញ្ញាសាសំណេរលើកទីពីរ។

ការប្រឡងវិញ្ញាសាសំណេរលើកទីពីរ ជាការប្រឡងចុងក្រោយ ដែលរៀបចំឡើងកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៤ និងចាប់ផ្ដើមដំណើរការកំណែភ្លាមៗនៅថ្ងៃទី ១៩ ខែឧសភា។ ការប្រឡងវិញ្ញាសាសំណេរលើកចុងក្រោយនេះ គឺបេក្ខជនគ្រប់រូប ត្រូវប្រឡងពីរវិញ្ញាសា។ វិញ្ញាសាទី ១ គឺសំដៅលើមុខវិជ្ជាឯកទេសទី ១ រីឯវិញ្ញាសាទី ២គឺសំដៅលើមុខវិជ្ជាឯកទេសទី ២ ដែលស្របតាមឧបសម្ព័ន្ធកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ 

ក្រោយប្រកាសលទ្ធផល បេក្ខជនដែលជាប់ទាំង ៣៤៣រូប ពុំទាន់ចេញទៅបង្រៀនភ្លាមនោះទេ។ ពួកគេត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលថែមដោយក្រសួងអប់រំ យុវជន និងកីឡា។ ការបណ្ដុះបណ្ដាលនាពេលខាងមុខនេះ គឺបែងចែកជា ៣ផ្សេងគ្នា។ ទី ១ គឺប្រព័ន្ធបណ្ដុះបណ្ដាល បរិញ្ញាបត្រ + ១ ដែលតម្រូវឱ្យសិក្សាបន្ថែមរយៈពេល ១ឆ្នាំ។ 

 ទី២គឺប្រព័ន្ធបណ្ដុះបណ្ដាល ១២+ ៤ ដែលតម្រូវឱ្យបេក្ខជនសិក្សារយៈពេល ៤ឆ្នាំ។ សម្រាប់ក្រុមទី ៣គឺស្ថិតនៅក្នុងប្រព័ន្ធបណ្ដុះបណ្ដាល ១២+២ ដែលតម្រូវឱ្យមានការសិក្សាបន្ថែមរយៈពេល ២ឆ្នាំ។

អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        119
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        62
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm