
ក្នុងការប្រយុទ្ធប្រឆាំងនឹងការជ្រៀតជ្រែកក្នុងការបោះឆ្នោត ក្នុងសហភាពអឺរ៉ុប អាល្លឺម៉ង់ និងប្រទេសសមាជិកមួយចំនួនទៀត គ្រោងនឹងផ្តោតលើទណ្ឌកម្មបន្ថែមទៀត។
វិធានការរឹតត្បិត គឺជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ប្រើប្រាស់ប្រឆាំងនឹងបុគ្គល និងអង្គការនានា ដែលប៉ុនប៉ងជ្រៀតជ្រែកក្នុងលទ្ធិប្រជាធិបតេយ្យរបស់សហភាពអឺរ៉ុប នេះបើយោងតាមឯកសារសំណើដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ នៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្នុងទីក្រុងប្រ៊ុចសែល។
លើសពីនេះ ក្រមសីលធម៌ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត គួរតែត្រូវបានធ្វើឡើងជាសំណុំនៃ ច្បាប់។ រហូតមកដល់ពេលនេះ នេះគឺជាការប្តេជ្ញាចិត្តដោយស្ម័គ្រចិត្តដោយមិនមានកាតព្វកិច្ច តាមរយៈវេទិកាអនឡាញ ដូចជាហ្វេសប៊ុក ឬ Tiktok ជាដើម។
សំណើផ្សេងទៀតរួមមានការកែលម្អសមត្ថភាព ក្នុងការទទួលស្គាល់ព័ត៌មានក្លែងក្លាយ និងការឃោសនា ក៏ដូចជាការផ្លាស់ប្តូរព័ត៌មានកាន់តែស៊ីជម្រៅរវាងបណ្តារដ្ឋជាសមាជិក។