យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានខូចខាត បន្ទាប់ពីបុកហ្វូងសត្វក្រៀល នៅទីក្រុង Mumbai

2024/05/23 03:17:39 am        159

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានចុះចតដោយសុវត្ថិភាព នៅទីក្រុង Mumbai របស់ប្រទេសឥណ្ឌា កាលពីយប់ថ្ងៃទី២០ ខែឧសភា បន្ទាប់ពីបានបុកជាមួយហ្វូងសត្វក្រៀលភ្លាមៗមុនពេលចុះចត ដែលហេតុការណ៍នោះបានបណ្ដាលឲ្យយន្តហោះរងការខូចខាត និងសត្វបក្សីស្លាប់ជាច្រើនក្បាល។

ដោយផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីឧបទ្ទវហេតុនោះ អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នៅថ្ងៃពុធ (ទី២២ ខែឧសភា) នេះ បានបញ្ជាក់ជាមួយសារព័ត៌មាន Reuters ថា ជើងហោះហើរ EK508 ដែលធ្វើដំណើរពីទីក្រុង Dubai (ប្រទេសអារ៉ាប់រួម) ទៅកាន់ទីក្រុង Mumbai បានជួប «ឧបទ្ទវហេតុវាយប្រហារដោយសត្វបក្សីនៅពេលចុះចត»។

សារព័ត៌មាន Times of India បានរាយការណ៍ថា យន្តហោះ Boeing 777 ដែលហោះហើរពីទីក្រុង Dubai ទៅកាន់ទីក្រុង Mumbai បានបុកហ្វូងសត្វបក្សី នៅចម្ងាយប្រហែល ៣០០ម៉ែត្រពីដី ដោយបានបណ្តាលឲ្យសត្វស្លាបស្លាប់ចំនួន ៣៩ក្បាល។

យ៉ាងណាក្ដី អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្ថែមថា ការចុះចតបានប្រព្រឹត្តទៅដោយសុវត្ថិភាព ហើយអ្នកដំណើរទាំងអស់ នៅលើយន្តហោះ គ្មានរបួសស្នាមអ្វីទេ តែយន្តហោះបានរងខូចខាតនៅក្នុងឧបទ្ទវហេតុនេះ ហើយជើងហោះហើរត្រឡប់ ដែលគ្រោងនឹងចេញដំណើរទៅកាន់ទីក្រុង Dubai វិញ នៅថ្ងៃទី២០ ខែឧសភា ត្រូវបានលុបចោល៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm