Messi មិន​អាច​បន្ត​កិច្ចសន្យា​ជាមួយ Barcelona ដោយសារ​ច្បាប់​ហិរញ្ញវត្ថុ​របស់ La Liga

2021/08/06 05:31:50 pm        159

​បាល់ទាត់៖ ​ក្លិប​​អេ​ស្ប៉ា​ញ FC Barcelona បានឱ្យដឹងថា Lionel Messi នឹងមិន​អាច​នៅ​បន្ត​ជាមួយ​ក្លិប​បានឡើយដោយសារតែ​ច្បាប់​ហិរញ្ញវត្ថុ​របស់ La Liga​។ ​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​បាន​អស់​សុពលភាព​កិច្ចសន្យា​ជាមួយ Barcelona តាំងពី​ថ្ងៃទី១ ខែកក្កដា​។

​​អំឡុងពេល​បំពេញបេសកកម្ម​ជួយ​ក្រុម​អា​ហ្ស​ង់​ទីន​លើក​ពាន Copa America នៅ​ទឹកដី​អា​ហ្ស​ង់​ទីន​នោះ Lionel Messi ក៏បាន​យល់ព្រម​កិច្ចព្រមព្រៀង​បន្ត​កិច្ចសន្យា​ជាមួយ Barcelona ផង​ដែរ​កាលពី​ ២​សប្តាហ៍​មុន និង​យល់ព្រម​កាត់​ប្រាក់ខែ​ពាក់កណ្តាល​។ ​ភាគី​ទាំងពីរ Barcelona និង Messi បាន​សំដែង​ការ​សោក​ស្តែង​ចំពោះ​បរាជ័យ​នៃ​ការ​កិច្ចសន្យា​ថ្មី​នេះ​។​ ​កិច្ចសន្យា​ថ្មី​នេះ Messi យល់ព្រម​នៅ​ជាមួយ Barcelona ដល់​ឆ្នាំ២០២៦ តែ​តាម​គោល​ការ​ណ៍របស់ La Liga គឺ​តម្រូវឱ្យ Barcelona កាត់បន្ថយ​ប្រាក់​ចំណាយ​លើ​ប្រាក់ខែ​សរុប​ជាមុនសិន មុននឹង​អាច​ចុះហត្ថលេខា​ជាមួយ​កីឡាករ​រូប​ណាមួយ​បាន​បន្ថែមទៀត​។ ​​Lionel Messi គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Barcelona ដោយ​រកបាន​សរុប ៦៧២គ្រាប់ ឈ្នះ​ពាន La Liga ១០លើក UEFA Champions League ៤លើក, Copa del Rey ៧លើក ក៏ដូចជា​ឈ្នះ​ពាន​ឯកត្តជន Ballon d’Or ៦លើក​ច្រើនជាងគេ​។​

​​រក្សាទុក Messi នៅ Barcelona គឺជា​គោលដៅ​របស់​ប្រធាន​ក្លិប​ថ្មី​លោក Joan Laporta ដែល​ជាប់ឆ្នោត​។ ​​កន្លងមក Messi ក៏​ធ្លាប់មាន​ទំនាក់ទំនង​ផ្ទេរ​ទៅកាន់ Paris Saint Germain និង Manchester City ផងដែរ ស្របពេល​ការផ្លាស់​ទៅកាន់​ទឹកដី​អាមេរិក Major League Soccer ក៏​ជា​ជំរើស​ផងដែរ​។​ ​​យើង​មិនទាន់​ដឹងថា Messi ពិតជា​ប្រាកដជា​ចាក​ចេញពី Barcelona រឺក៏​អត់​នៅឡើយ យើង​ចាំមើល​ដំណោះស្រាយ​បន្តទៀត​របស់​ភាគី​ទាំងពីរ Messi និង Barcelona ជាមួយនឹង La Liga៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm