សម្តេចធិបតី៖ មេបក្សកម្លាំងជាតិមានចេតនាបំភ្លៃការពិតច្រើន ដើម្បីតែគេងចំណេញនយោបាយខ្លួនឯង

2024/05/23 04:44:15 pm        151

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា លោក ស៊ុន ចន្ធី ប្រធានគណបក្ស កម្លាំងជាតិមានចេតនាបំភ្លៃការពិតច្រើនណាស់ ចំពោះរាជរដ្ឋាភិបាល ដើម្បីតែគេងចំណេញនយោបាយរបស់ខ្លួន ជាពិសេសគឺករណីដែលបានចោទប្រកាន់អាជ្ញាធរថា មានការរើសអើងចំពោះការធ្វើបណ្ណក្រីក្រ ជូនប្រជាពលរដ្ឋតែម្តង។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅ​គ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា (ឆ្នាំ២០២៤-២០៣៥) នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤​នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី បានលើកឡើងថា​ ការដែលអាជ្ញាធរ​ចាប់ខ្លួន​លោក ស៊ុន ចន្ធី គឺដោយសារបុគ្គលរូបនេះ និយាយមូលបង្កាច់ដល់រាជរដ្ឋាភិបាល​ជាច្រើនលើកច្រើន​សារមកហើយ ខណៈ ការនិយាយនេះ គឺដើម្បីតែផលប្រយោជន៍​នយោបាយរបស់ខ្លួន។

លោក ស៊ុន ចន្ទី ដែលជាប្រធានគណបក្សកម្លាំងជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ​នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពីបទ «ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រោយចាប់ខ្លួនតុលាការរាជធានីភ្នំពេញ​បានបញ្ជូនលោកទៅឃុំខ្លួន នៅនៅមណ្ឌលអប់រំកែប្រែទី៤(ម៤) នៅក្នុងខេត្តពោធិ៍សាត់។

ជុំនៃការចាប់ខ្លួនលោក ស៊ុន ចន្ធីនេះ ត្រូវបានក្រសួងយុត្តិធម៌បញ្ជាក់បន្ថែមទៀតថា «ការចាប់ខ្លួននេះ​ត្រូវបានធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ ដែលជាការអនុវត្តច្បាប់ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌជាធរមាន។

ដូច្នេះការចាប់ខ្លួនឈ្មោះ ​ស៊ុន ចន្ធី គឺជាការអនុវត្តច្បាប់​សុទ្ធសាធ ជាពិសេសគឺផ្អែកតាម​ក្រម​ព្រហ្មទណ្ឌ និងក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ មិនមែជាការរឹតបន្តឹង​ក្នុងការបញ្ចេញមតិ ​និងគំនាបនយោបាយ ​ដូចការចោទប្រកាន់របស់អង្គការ និងប្រទេសមួយ​ចំនួននោះឡើយ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        173
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm