ពលរដ្ឋអ៊ីស្រាអែល ទាមទារឲ្យដោះលែងចំណាប់ថ្នូរ ខណៈគណៈរដ្ឋមន្ត្រីសង្គ្រាមជួបប្រជុំនៅក្រុង Tel Aviv

2024/05/23 06:10:51 pm        193

គ្រួសារចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានក្រុមហាម៉ាស់ចាប់ខ្លួន ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា បានមកតវ៉ានៅទីក្រុង Tel Aviv និងទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃពុធ ដោយបង្កើនសម្ពាធលើរដ្ឋាភិបាល ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមអ៊ីស្លាមនិយម ដែលគ្រប់គ្រងនៅតំបន់ហ្កាហ្សា។ ការតវ៉ានេះ ត្រូវបានធ្វើឡើងនៅខាងក្រៅទីបញ្ជាការការក្រសួងការពារជាតិ ជាកន្លែងដែលគណៈរដ្ឋមន្ត្រីសង្គ្រាមអ៊ីស្រាអែល កំពុងជួបប្រជុំគ្នា។

ទូរទស្សន៍អ៊ីស្រាអ៊ែល បានចាក់ផ្សាយវីដេអូដែលបានថតទុកកាលពីថ្ងៃពុធ នៃទាហានស្រីចំនួនប្រាំនាក់ ដែលត្រូវបានចាប់ពង្រត់ដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស ក្នុងអំឡុងពេលការវាយឆ្មក់កាលពីថ្ងៃទី៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា។ ក្រុមគ្រួសារចំណាប់ខ្មាំង សង្ឃឹមថាវីដេអូនេះ នឹងបង្កើនសម្ពាធលើនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដើម្បីព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមក្រុមហាម៉ាស និងធានាបានការដោះលែងចំណាប់ខ្មាំង។ រដ្ឋាភិបាល បានមើលឃើញថាការចេញផ្សាយវីដេអូឃ្លីបខ្លីរយៈពេលបីនាទី ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ជាឱកាសមួយដើម្បីជួយគៀងគរការគាំទ្រ។

អ៊ីស្រាអែល និយាយថា មនុស្ស ១.២០០នាក់ ត្រូវបានសម្លាប់ និងជាង២៥០នាក់ ត្រូវបានចាប់ពង្រត់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលដឹកនាំដោយក្រុមហាម៉ាស។ អ៊ីស្រាអែល បានឆ្លើយតបដោយបើកការវាយលុកដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម ដែលអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា និយាយថាប្រជាជនប៉ាឡេស្ទីនជាង ៣៥.០០០ នាក់ត្រូវបានសម្លាប់។ យោធាអ៊ីស្រាអែលនិយាយថា ទាហានអ៊ីស្រាអែល២៨៦នាក់ ក៏ត្រូវបានសម្លាប់ផងដែរ។

រដ្ឋាភិបាលរបស់លោក Netanyahu និយាយថា ការបន្តសម្ពាធយោធា នឹងបង្ខំក្រុមហាម៉ាសឲ្យទទួល លទ្ធផលដែលខ្លួនបានធ្វើ។ គ្រួសារចំណាប់ខ្មាំង ព្រួយបារម្ភថា មនុស្សជាទីស្រឡាញ់របស់ខ្លួនអាចបាត់បងជីវិត ហើយចំណាប់ខ្មាំងជាស្ត្រីអាចត្រូវបានគេចាប់រំលោភ។ ប៉ុន្តែក្រុមហាម៉ាស បានបដិសេធការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ ធ្វើឡើងដោយក្រុមរបស់ខ្លួន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm