អ្នកនាំពាក្យ គ.ជ.ប៖ បណ្តឹងពាក់ព័ន្ធនឹងការឃោសនាមិនប៉ះពាល់ដល់ការបោះឆ្នោតទេ

2024/05/23 07:29:59 pm        101

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា ពាក្យ​បណ្តឹង​ដែល​បាន​ប្តឹង​ពាក់ព័ន្ធនឹងករណីជេរប្រមាថអំឡុងឃោសនារកសំឡេងឆ្នោត មិនប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះទេ។

ថ្លែងប្រាប់ BTV នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជា​អ្នក​នាំ​ពា​ក្យ​ គ.ជ.ប បានឱ្យដឹងថា ពាក់ព័ន្ធនឹង​ដំណើរ​ការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិទី៤ បានដំណើរទៅរយៈពេល៧ថ្ងៃហើយ ដោយ​ដំណើរ​ការ​ឃោសនារបស់គណបក្សនយោបាយទាំង៥ បានធ្វើសកម្មភាព​ទៅ​តាម​លទ្ធភាព​រៀងៗ​ខ្លួន​ ដូចជា ការជួបជុំមីន្ទីញតាមទីស្នាក់ការរបស់ខ្លួន, ការប្រើប្រាស់​ឃោសនស័ព្ទ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ, ការចែកខិតប័ណ្ណ និងការដង្ហែក្បួនឃោសនាជាដើម។ ឯកឧត្តម បន្តថា ដំណើរ​ការ​ឃោសនានេះ មានគណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នៃ​ខេត្ត​ចំនួន​ពីរ​ទទួល​បាន​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​នឹងការជេរប្រមាថ ដែលប្តឹងពីបេក្ខជន​ទៅ​កាន់​សកម្មជន​នយោបាយ​មក​ពី​គណបក្ស​កម្លាំង​ជាតិ និងគណបក្សឆន្ទៈខ្មែរ។

ជាមួយបញ្ហានេះ អ្នកនាំពាក្យ គ.ជ.ប អះអាងថា ស្របពេល​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ទាំង​ពីរ​កំពុងដោះស្រាយបណ្តឹងនោះ មិនមានការប៉ះពាល់ដល់ដំណើរការឃោសនានោះទេ ដោយសារបញ្ហាខាងលើនេះមិនប៉ះពាល់លើដំណើរការការងារបច្ចេកទេសរបស់ គ.ជ.ប និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរការបោះឆ្នោតទាំងមូលឡើយ។

យ៉ាងណាមិញ ជុំវិញបណ្តឹងរបស់គណបក្សនយោបាយ អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា គ.ជ.ប បានត្រៀមលក្ខណៈរួចរាល់ ដើម្បីបន្តដោះស្រាយ ក្នុងករណីភាគី​ទាំង​សង​ខាង​មិន​អាច​ទទួល​យក​លទ្ធ​ផលនៃការដោះស្រាយរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង និ​ង​ខេត្តព្រះវិហារ។

ទន្ទឹមនឹងបរិយាកាសនេះ អ្នកនាំពាក្យរូបនេះ បានអំពាវនាវ​ដល់​គណបក្ស​នយោបាយ​បន្ត​ភាព​ចាស់​ទុំ អនុវត្តតាមច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងបទបញ្ជា និងនីតិវិធី ជាពិសេស​ក្រម​សីលធម៌​មានចែងក្នុងច្បាប់ស្តីពីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ អាណត្តិ​ទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភានេះ ក្នុងនោះមានអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់​ក្នុង​មុខតំណែងសរុបនៅទូទាំងប្រទេសចំនួន ១១,៦២២នាក់។ ខណៈការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន៥ចូលរួមគឺ៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ ,គណបក្សកម្លាំងជាតិ, គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        254

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm