រដ្ឋធានី New Delhiរបស់ឥណ្ឌា ជួបប្រទះ រលកកម្ដៅខ្លាំង ខណៈសីតុណ្ហភាពហក់ឡើងខ្ពស់បំផុត

2024/05/23 07:43:53 pm        178

ប្រជាពលរដ្ឋនៅក្នុងរដ្ឋធានី New Delhi របស់ប្រទេសឥណ្ឌា កំពុងទប់ទល់រលកកម្ដៅដ៏ក្ដៅ ខណៈ សីតុណ្ហភាព បានហក់ឡើងលើសពី៤៥ អង្សាសេ ខណៈក្រសួងឧតុនិយមឥណ្ឌាបានព្យាករពីរលកកម្ដៅ ដែលនៅតែបន្ត។

យោងតាមក្រសួងឧតុនិយមខាងលើ រដ្ឋធានីឥណ្ឌាមួយនេះ បានកត់ត្រាថ្ងៃក្ដៅបំផុតរបស់រដូវនេះកាលពីចុងសប្ដាហ៍មុន ស្របពេលសីតុណ្ហភាពក្ដៅខ្លាំងបានហក់ឡើងដល់៤៧,៤ អង្សាសេ ។

បណ្ដារដ្ឋនៅជុំវិញរដ្ឋធានីនេះ រួមទាំង រដ្ឋ ហារីយ៉ាណា រដ្ឋពុនចាប រដ្ឋរាជាស្ថាន និងរដ្ឋឧតាប្រទេស ដែលត្រូវបានរងគ្រោះពីរលកកម្ដៅធ្ងន់ធ្ងរផងដែរ ស្របពេលរដ្ឋមួយចំនួនចេញការប្រកាសអាសន្នពណ៌ក្រហម ចំពោះកម្ដៅដ៏ក្ដៅនេះ។

ភ្ញៀវទេសចរម្នាក់និយាយថា សីតុណ្ហភាពពេលនេះពិតជាក្ដៅខ្លាំងណាស់ ពិសេសនៅចន្លោះម៉ោង១២ទៅម៉ោង៣ រសៀល ។ខ្ញុំពិតជាមិនអាចទ្រាំ បានឡើយ។

ចំណែកភ្ញៀវទេសចរម្នាក់ទៀត និយាយថា បើយើងប្រៀបសីតុណ្ហភាពនៅក្នុងរដ្ឋធានី New Delhi និងទីក្រុងកូលកាតា (Kolkata) សីតុណ្ហភាពនៅក្នុងរដ្ឋធានី New Delhi ខ្ពស់ជាង ។ សីតុណ្ហភាពនៅទីក្រុង កូលកាតា គឺចន្លោះពី៣៦ទៅ៣៨ អង្សាសេប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងរដ្ឋធានី នេះ វិញ សីតុណ្ហភាពឡើងដល់ប្រហែល៤៥អង្សាសេ ។

កាលពីជាង១០ឆ្នាំ មុន រលកកម្ដៅដ៏ក្ដៅនៅក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ តែងកើតមានជាញឹកញាប់ ។ កម្ដៅដ៏ក្ដៅនោះ ក៏បានបង្កឲ្យមានវិបត្តិសុខភាពសាធារណដែរនៅក្នុងប្រទេសឥណ្ឌា ដោយមានមនុស្សជាង១៥០នាក់បានស្លាប់ ដោយសាររលកកម្ដៅនៅក្នុងប្រទេសនេះ ៕


អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        1
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm