ប្រទេស​ធំ​ៗ​ប្រកាន់ខ្ជាប់​ផែនការ​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​ដោយ​មិន​ខ្វល់​ពី​ការ​អំពាវនាវ​របស់​ WHO

2021/08/06 06:27:30 pm        657

អឺរ៉ុប៖ ​ប្រទេស​អាល្លឺម៉ង់ បារាំង និង​អ៊ីស្រាអែល​នឹង​បន្ត​ផែន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដូ​ស​បន្ថែមដោយ​មិន​អើពើ​នឹង​ការ​អំពាវនាវ ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​ កាលពី​ថ្ងៃ​ពុធឱ្យ​ផ្អាក​រហូតដល់​មនុស្ស​កាន់​តែ​ច្រើន​ ត្រូវ​បាន​ទទួល​វ៉ាក់សាំង​នៅ​ជុំវិញ​ពិភពលោក​។​

​ការសម្រេចចិត្ត​បោះជំហាន​ទៅមុខ ​ជាមួយ​នឹង​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​នៅតែ​មិន​កែប្រែ បើ​ទោះ​បី​ជា​សេចក្ដីថ្លែងការណ៍​ដ៏​ខ្លាំងក្លា​បំផុត​ របស់​អង្គការ​សុខភាព​ពិភពលោក​នៅតែ​បង្ហាញ​ពី​ភាព​មិន​ស្មើគ្នា​ដ៏​ធំ ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​រាតត្បាត ខណៈ​ដែល​ប្រទេស​អ្នកមាន​កំពុង​បង្កើន​កម្មវិធី​ដើម្បី​ការពារ​ប្រជាពលរដ្ឋ ​ពី​ការ​ឆ្លង​ថែមទៀត​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta។​ ​លោក​ប្រធានាធិបតី​បារាំង​ Emmanuel Macron បាន​និយាយ​ថា ​ប្រទេស​បារាំង​កំពុង​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​លើក​ទី​៣ ដល់​មនុស្ស​ចាស់ និង​ងាយ​រងគ្រោះ​ចាប់ពី​ខែ​កញ្ញា​។​

​ក្រសួងសុខាភិបាល​អាល្លឺម៉ង់​បាន​និយាយ​ថា ​ប្រទេស​នេះ​មានបំណង​ផ្តល់​វ៉ាក់សាំង​ដូ​ស​បន្ថែម ​ដល់​អ្នកជំងឺ​ដែល​មាន​ប្រព័ន្ធ​ការពារ​ភាព​ស៊ាំ​ទន់ខ្សោយ មនុស្ស​ចាស់ជរា និង​អ្នក​ថែទាំ​មនុស្ស​ចាស់ចាប់ពី​ខែ​កញ្ញា​។​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​លោក Naftali Bennett បាន​ជំរុញ​ឱ្យ​ប្រជាជន​វ័យ​ចំណាស់​ទទួល​វ៉ាក់សាំងដូ​ស​ទី​៣ បន្ទាប់ពី​រដ្ឋាភិបាល​កាលពី​ខែ​មុន​បាន​ចាប់ផ្ដើម ​យុទ្ធនា​ការ​ផ្តល់​វ៉ាក់សាំង​ដូ​ស​បន្ថែម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1029
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        514
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm