
ឧត្តមសេនីយជាន់ខ្ពស់របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៣ ឧសភា) នេះថា យោធារបស់ប្រទេសចិន នៅច្រកសមុទ្រតៃវ៉ាន់ ក្នុងឆ្នាំ២០២៣ បានអនុវត្តសមយុទ្ធដែលជាគន្លឹះដល់ការក្រសោបយកកោះនេះ ទោះបីជាការវាយប្រហារជាក់ស្តែងទំនងជាមិនកើតឡើង ឬអាចបញ្ចៀសបានក៏ដោយ ។
លោកឧត្តមសេនីយ៍ឯក ស្ទេហ្វិន ស្ខ្លីនខា (Stephen Sklenka) អគ្គមេបញ្ជាការរងនៃទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកអាមេរិក បាននិយាយនៅក្នុងសុន្ទរកថាក្នុងទីក្រុងកង់បេរ៉ា ថា នៅក្នុងសមយុទ្ធកងទ័ពរំដោះប្រជាជនចិន នៅកាលនោះបាននិមិត្តធ្វើការបិទផ្លូវសមុទ្រ និងផ្លូវអាកាសរបស់តៃវ៉ាន់ ការវាយប្រហារតាមអាកាស និងប្រតិបត្តិការប្រឆាំង។
លោក Sklenka បាននិយាយថា សមយុទ្ធយោធារបស់ប្រទេសចិន គឺជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធជានិរន្តរភាពប្រឆាំងនឹងកោះតៃវ៉ាន់ ដែលអូសបន្លាយចាប់តាំងពីឆ្នាំ២០២២ ដោយបន្ថែមថា ការជ្រៀតចូលដ៏កម្រមួយទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ បានក្លាយជារឿងធម្មតា។
លោកបានបន្ថែមថា ទោះបីជាមានបទបញ្ជារបស់លោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ឱ្យយោធាចិន ត្រៀមខ្លួនសម្រាប់ការក្រសោបយកកោះតៃវ៉ាន់ នៅឆ្នាំ២០២៧ ក៏ដោយ ប៉ុន្តែការវាយប្រហារជាក់ស្តែង គឺមិនមែនមិនអាចបញ្ចៀសបាន ឬជិតមកដល់នោះទេ៕