ក្រុម​បាល់បោះ​អាមេរិក​តាម​ពីក្រោយ​យកឈ្នះ​អូស្ត្រាលី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​អូឡាំពិក​

2021/08/06 11:49:20 am        62

​បាល់បោះ៖ ​ក្រុម​បាល់បោះ​សហរដ្ឋអាមេរិក​ចាប់ផ្ដើម​មិនបាន​ល្អ តាម​វាយបក​យកឈ្នះ​អូស្ត្រា​លី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​អូឡាំពិក ៤​ព្រឹត្តិការណ៍​ជាប់​គ្នា​។ ​​អូស្ត្រាលី​ជា​ក្រុម​ចាប់ផ្តើម​បាន​ល្អ​ជាង​ដោយ​នាំមុខ ១៥​ពិន្ទុ​នៅ​វគ្គ​ទី​២ មុន​ពេល​ឈាន​ដល់​វគ្គ​ទី​៣ ទើប​ក្រុម​ការ​ពារ​ជើងឯក ៣​ព្រឹត្តិការណ៍​ជាប់​គ្នា​ អាមេរិក​វាយបក​មកវិញ​រហូត​យកឈ្នះ​នៅ​ទី​បញ្ចប់ ៩៧-៧៨​។

​​កីឡាករ​សំខាន់​ ២រូប​គឺជា​តួអង្គ​សំខាន់​ក្នុងការ​វាយបក​យកឈ្នះ​នេះ​ដែល​រួមមាន Kevin Durant រកបាន ២៣ពិន្ទុ និង Devin Booker រកបាន ២០ពិន្ទុ​។ ​Kevin Durant មុន​មកដល់​វគ្គ​នេះ​ក៏​រកបាន ២៩ពិន្ទុ​ផងដែរ​ពេល​យកឈ្នះ​អេ​ស្ប៉ា​ញ​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​។ ​សូមបញ្ជាក់​ថា ក្នុង​ប្រវត្តិសាស្ត្រ​កីឡាបាល់បោះ​នៅ​អូឡាំពិក​ មានតែ​អាមេរិក​ទេ​ឈ្នះ​មេដាយមាស​ច្រើនជាងគេ​សរុប ១៤លើក​តាំងពី​អូឡាំពិក​ដំបូង​នៅ​ឆ្នាំ១៩៣៦​។ ​តាំងពី​អតីត​សហភាពសូវៀត​ឈ្នះ​មេដាយមាស​នៅ​ឆ្នាំ១៩៨៤ អាមេរិក​បានឈ្នះ​មេដាយមាស ៣ព្រឹត្តិការណ៍​ជាប់​គ្នា​មុនពេល​អា​ហ្ស​ង់​ទីន​ឈ្នះ​ម្តង​នៅ​ឆ្នាំ២០០៤ នៅ​ទីក្រុង​អា​តែ​ន​ប្រទេស​ក្រិ​ក បន្ទាប់មក​អាមេរិក​ឈ្នះ​មេដាយមាស ៣ព្រឹត្តិការណ៍​ជាប់​គ្នា​ទៀត​។

​​ងាក​មក​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មួយគូ​ទៀត ​បារាំង​បាន​យកឈ្នះ​ស្លូ​វេ​នី​យ៉ាង​ប្រផិត​ប្រផើយ ៩០-៨៩ ដែល​ធ្វើឱ្យ​បារាំង​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​មេដាយមាស​ជា​លើកដំបូង​តាំងពី​ចុង​ក្រោយ​នៅ​អូឡាំពិក​ឆ្នាំ២០០០ ទីក្រុងស៊ីដនី​ប្រទេស​អូស្ត្រាលី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        153
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm