មេដឹកនាំតំបន់ឆេឈ្នៀ ជួបជាមួយលោក ពូទីន និងផ្តល់ទ័ពបន្ថែមសម្រាប់ការវាយប្រហារ នៅអ៊ុយក្រែន

2024/05/24 12:13:54 am        200

មេដឹកនាំនៃតំបន់ឆេឈ្នៀរបស់ប្រទេសរុស្ស៊ី លោក Ramzan Kadyrov បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា លោកបានជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅវិមានក្រឹមឡាំង ហើយបានយល់ព្រមបញ្ជូនប្រយុទ្ធជនបន្ថែមទៀត ដើម្បីជួយទីក្រុងមូស្គូ ក្នុងជម្លោះដែលអូសបន្លាយជាងពីរឆ្នាំ នៅអ៊ុយក្រែន។

លោក Kadyrov ដែលបានដឹកនាំតំបន់កូកាសខាងត្បូង ( South Caucasus) របស់ខ្លួនក្នុងនាមជាអ្នកស្មោះត្រង់របស់វិមានក្រឹមឡាំង តាំងពីឆ្នាំ ២០០៧ បានបង្ហោះរូបថតរបស់លោកជាមួយលោក ពូទីន ហើយបាននិយាយថា ខ្លួនបានពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច និងទស្សនវិស័យរបស់តំបន់នេះ ហើយបានអញ្ជើញលោកប្រធានាធិបតី ទៅទស្សនកិច្ច។

លោកបាននិយាយថា យុទ្ធជនរាប់ម៉ឺននាក់ ដែលបានទទួលការហ្វឹកហ្វឺនយ៉ាងល្អ និងបំពាក់អាវុធគ្រប់គ្រាន់មកពីក្រុមទាហានបម្រុង ត្រូវបានរៀបចំ ដើម្បីប្រយុទ្ធសម្រាប់ប្រទេសរុស្ស៊ី នៅអ៊ុយក្រែន ប្រសិនបើមានបទបញ្ជានោះ។

លោកបាននិយាយថា កងទ័ពសរុបចំនួន ៤៣.៥០០ នាក់ បានបម្រើការ នៅក្នុងប្រទេសអ៊ុយក្រែនរួចហើយ រួមទាំងអ្នកស្ម័គ្រចិត្តចំនួន ១៨.000នាក់ផងនោះ ។

លោក Kadyrov បានសរសេរថា៖«ខ្ញុំក៏បាននាំយកនូវការជូនពររបស់ប្រជាជនរបស់យើង ជូនលោកប្រធានាធិបតី និងបានអញ្ជើញមេដឹកនាំជាតិរបស់យើងឲ្យមកទស្សនកិច្ច នៅសាធារណរដ្ឋឆេឆេន         ផងដែរ»។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        2
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm