តុលាការថៃទទួលយកពាក្យបណ្តឹងទាមទារឲ្យបញ្ចប់តំណែងនាយករដ្ឋមន្ត្រី ជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រី

2024/05/24 12:58:22 am        261

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែឧសភា) នេះ បានទទួលយកពាក្យបណ្តឹងដែលទាមទារឲ្យបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោក Srettha Thavisin (សេដ្ឋា ថាវីស៊ីន) ជុំវិញករណីផ្តល់តំណែងជារដ្ឋមន្ត្រីដល់អតីតមេធាវីដែលធា្លប់ត្រូវបានផ្តន្ទាទោសបទល្មើសព្រហ្មទណ្ឌ។

តែយ៉ាងណាក្ដី លោក សេដ្ឋា មិនទាន់ត្រូវបានព្យួរពីតួនាទីនោះទេ ដោយរង់ចាំសាលក្រម ក្នុងសំណុំរឿងនេះ។ ក្រុមសមាជិកព្រឹទ្ធសភា បានប្ដឹងតវ៉ាថា ការតែងតាំងលោក Pichit Chuenban នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី កាលពីខែមេសា គឺជាការរំលោភរដ្ឋធម្មនុញ្ញ។ លោក Pichit បានលាលែងពីតំណែង កាលពីថ្ងៃទី២១ ខែឧសភា ក្នុងកិច្ចខិតខំប្រឹងប្រែងជួយការពារលោក សេដ្ឋា ក្នុងសំណុំរឿងរបស់តុលាការនេះ។

ការសម្រេចនេះនឹងក្លាយជាការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់រដ្ឋាភិបាលមួយ ដែលបានឃើញថា រដ្ឋមន្ត្រី ៣នាក់ហើយ បានលាលែងពីតំណែងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈពេលដែលខ្លួនប្រឹងប្រែងយ៉ាងលំបាក ក្នុងការចាប់ផ្តើមស្រោចស្រង់សេដ្ឋកិច្ចដែលដំណើរការមិនសូវល្អ និងធានាថា ខ្លួនមានមូលនិធិផ្តល់ឲ្យតាមការសន្យានៃការបោះឆ្នោតដែលត្រូវបានពន្យារពេល ក្នុងការផ្តល់សាច់ប្រាក់ដល់ប្រជាជនចំនួន ៥០លាននាក់។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋាភិបាលមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

លោក Pichit ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ កាលពីឆ្នាំ២០០៨ ពីបទមិនគោរពតុលាការ បន្ទាប់ពីមានការចោទប្រកាន់ថា លោកបានប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការចំនួន ២លានបាត (៥៥.២១៨ដុល្លារ) ដែលលាក់នៅក្នុងថង់គ្រឿងទេសមួយ។ អាជ្ញាប័ណ្ណច្បាប់របស់លោកត្រូវបានព្យួររយៈពេល ៥ឆ្នាំ បន្ទាប់ពីមានហេតុការណ៍នោះ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm